ព័ត៌មាន

ស្មាតហ្វនត្រកូល Samsung Galaxy S9 នឹងបំពាក់បន្ទះឈីប Snapdragon 845 Chips

នៅក្នុងខែសីហា យើងលឺថា ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ទិញយកនូវបន្ទះឈីប Snapdragon 845 ពីក្រុមហ៊ុន​ Qualcomm សម្រាប់ប្រើប្រាស់នៅលើស្មាតហ្វូន Galaxy S9 និង​ S9+ ។ នៅថ្ងៃនេះ របាយការណ៍ថ្មីមួយទៀតបញ្ជាក់ថា សម្រាប់ការផលិតដំបូងរបស់បន្ទះឈីបថ្មីនេះនឹងដាក់លក់ផ្តាច់មុខទៅកាន់ក្រុមហ៊ុន​ Samsung សម្រាប់ប្រើប្រាស់នៅលើស្មាតហ្វូន Galaxy S9 ។

image

ស្មាតហ្វូន Galaxy S9/S9+ នឹងប្រើប្រាស់បន្ទះឈីប Snapdragon 845 ហើយវានឹងដាក់លក់នៅក្នុងទីផ្សាររបស់សហរដ្ឋអាមេរិក។ ប្រភពនេះអះអាងបន្ថែមទៀតថា ស្មាតហ្វូនត្រកូល Galaxy S9 នេះនឹងបង្ហាញខ្លួនលឿនជាងពេលធម្មតាដល់ទៅមួយខែ ហើយយើងអាចរកទិញបាននៅហាងលក់ជាច្រើននៅពាក់កណ្តាលខែមីនា។ ប្រសិនបើនេះជាការពិតមែននោះ ស្មាតហ្វូននេះនឹងប្រកាសបង្ហាញខ្លួននៅចុងខែកុម្ភៈក្នុងព្រឹត្តិការណ៍ MWC ជាក់ជាមិនខាន៕