ព័ត៌មាន

ស្មាតហ្វូនត្រកូល Sony Xperia Z5 ទទួលបានការអាប់ឌែត Firmware ថ្មី

អតិថិជនដែលជាអ្នកប្រើប្រាស់ស្មាតហ្វូនរបស់ក្រុមហ៊ុន Sony ដូចជាម៉ូដែល Xperia Z5, Xperia Z3+ និង Xperia Z4 Tablet ឥឡូវនេះអាចធ្វើការ Upgrade ទៅលើឧបករណ៍របស់ពួកគេបានហើយ។ ជាពិសេសការអាប់ឌែតថ្មីនេះនាំយកនូវ Security Patches សម្រាប់ជួសជុលទៅលើបញ្ហាកាលពីពេលមុនផងដែរ។

imageimage

តាមប្រភពនេះ ស្មាតហ្វូនត្រកូល Xperia Z5 រួមមាន Xperia Z5 Compact និង​ Xperia Z5 Premium ក៏ទទួលការអាប់ឌែត Firmware 32.4.A.1.54 ផងដែរ។ ទំហំនៃការ Upgrade នេះគឺ 400MB ហើយ UI របស់វាមិនមានការផ្លាស់ប្តូរនោះទេ៕