ព័ត៌មាន

គ្មានការព្រួយបារម្ភក្នុងការលេងថេប្លេត Honor WaterPlay នៅក្នុងទឹកដោយសេរី!

នៅថ្ងៃនេះ​ ក្រុមហ៊ុន Honor ប្រកាសបង្ហាញថេប្លេតស៊េរីថ្មី WaterPlay ដែលភ្ជាប់ជាមួយនឹងមុខងារការពារការជ្រាបទឹក ប្រព័ន្ធស្តង់ដារ IP67 ដែលអាចលេងនៅក្រោមទឹក 1 ម៉ែត្រនៅក្នុងរយៈពេល​30 នាទីដោយគ្មានបញ្ហានោះទេ។ ថេប្លេត Honor WaterPlay នេះប្រើប្រាស់បន្ទះឈីប Kirin 659 រ៉េមទំហំ 3GB/4GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 32GB/64GB ថែមទៀត។

image

ប្លេតនេះមានអេក្រង់ទំហំ 10.1 អ៊ីញ កាមេរ៉ាទំហំ 8MP រន្ធដោត microSD ប្រព័ន្ធស្កេនក្រយ៉ៅដៃ រន្ធដោតកាសស្តាប់ ថាមពលថ្ម 6660 mAh ជាមួយនឹង 18W Fast Charging ប្រព័ន្ធប្រតិបត្តិការ Android 7.0 Nougat ជាមួយនឹង Huawei EMUI 5.1 ថែមទៀត។

image

ថេប្លេតនេះនឹងដាក់លក់នៅក្នុងប្រទេសចិននៅថ្ងៃទី 24 ខែតុលាខាងមុខនេះជាមួយនឹងពីរពណ៌សម្រាប់ជ្រើសរើសគឺពណ៌ទឹកប្រាក់ និងពណ៌មាស។ តម្លៃសម្រាប់ទំហំ 32GB គឺ $303 ហើយតម្លៃសម្រាប់ 64GB គឺ $364 នេះសម្រាប់ប្រភេទមិនមាន LTE ៕