ព័ត៌មាន

Samsung Galaxy Note FE នឹងមកដល់ប្រទេសម៉ាឡេស៊ីក្នុងពេលឆាប់ៗ

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ប្រមូលមកវិញនូវ Galaxy Note 7 នឹងបញ្ចេញនូវជំនាន់បន្ទាប់ម៉ូដែល Galaxy Note FE ហើយវាដាក់លក់នៅក្នុងចំនួនមានកំណត់ប៉ុណ្ណោះនៅក្នុងប្រទេសកូរ៉េខាងត្បូង។ យោងតាមក្រុមហ៊ុនចែកចាយ YES នៅក្នុងប្រទេសម៉ាឡេស៊ី ស្មាតហ្វូន Galaxy Note FE ប្រហែលជាដាក់លក់ក្នុងពេលឆាប់ៗនេះហើយ។

image

image

ក្រុមហ៊ុន YES ក៏ដាក់លក់ស្មាតហ្វូន Galaxy Note 8 ផងដែររួមជាមួយនឹង Galaxy Note FE ផងដែរ។ គួរបញ្ជាក់ផងដែរថា ស្មាតហ្វូន Galaxy Note FE ដាក់លក់នៅក្នុងប្រទេសកូរ៉េខាងត្បូងក្នុងតម្លៃ 699,600 យ័ន (ប្រហែលជាខ្ទង់ 520 អ៊ឺរ៉ូ)៕