ព័ត៌មាន

ស្មាតហ្វូន Galaxy Note 8 ពណ៌ Deep Sea Blue ឥឡូវនេះអាចរកទិញមុនបាននៅអាល្លឺម៉ង់ ហើយការដឹកជញ្ជូនគឺថ្ងៃទី 26 ខែតុលា

មកទល់ពេលនេះ ស្មាតហ្វូន Samsung Galaxy Note 8 មាន 4 ពណ៌សម្រាប់ជ្រើសរើសគឺ Midnight Black, Maple Gold, Orchid Grey និង​ Deep Sea Blue ។ ទោះជាយ៉ាងណាក៏ដោយ មិនមែនស្មាតហ្វូនទាំង 4 ពណ៌នេះដាក់លក់នៅគ្រប់ប្រទេសនោះទេ។

image

នៅថ្ងៃនេះ​ស្មាតហ្វូន Galaxy Note 8 ពណ៌ Deep Sea Blue ចាប់ផ្តើមទទួលនូវការកម្មង់ទិញមុននៅក្នុងប្រទេសអាល្លឺម៉ង់តាមរយៈហាងលក់អនឡាញរបស់ក្រុមហ៊ុន Samsung ។ លោកអ្នកអាចកម្មង់ទិញស្មាតហ្វូន Galaxy Note 8 ពណ៌ Deep Sea Blue ដែលមានតម្លៃ 999 អ៊ឺរ៉ូហើយការចាប់ផ្តើមដឹកជញ្ជូនគឺនៅថ្ងៃទី 26 ខែតុលាខាងមុខនេះ។ ក្រុមហ៊ុន Samsung ក៏បញ្ជាក់រួចមកហើយថា ពណ៌ Orchid Grey នឹងមិនដាក់លក់នៅក្នុងទ្វីបអ៊ឺរ៉ុបនោះទេ៕