ព័ត៌មាន

ស្មាតហ្វូន Huawei Mate 10 Pro អាចនឹងភ្ជាប់ជាមួយនឹងប៊ិក SmartPen

ក្រុមហ៊ុនបច្ចេកវិទ្យា Huawei ប្រហែលជាត្រៀមខ្លួនក្នុងការបញ្ចេញស្មាតហ្វូន Mate 10 Pro ដើម្បីប្រកួតប្រជែងជាមួយនឹងស្មាតហ្វូន Galaxy Note របស់ក្រុមហ៊ុន Samsung ។ តាមរយៈរូបភាពដែលបង្ហោះដោយគណនី @evleaks បង្ហាញថា ស្មាតហ្វូន Huawei ជំនាន់ថ្មីនេះនឹងភ្ជាប់ជាមួយនឹងប៊ិក Smart Pen ដ៏ស្រស់ស្អាត។

image

ក្រុមហ៊ុនដែលរចនាប៊ិកនេះគឺ Moleskine Smart Writing Set ដែលនឹងប្រើប្រាស់ប្រព័ន្ធ Bluetooth នៅលើប៊ិកនេះសម្រាប់ធ្វើការសរសេរកាន់តែមានភាពងាយស្រួលបំផុត។

ប៊ិកពិសេសនេះសម្រាប់ប្រើប្រាស់នៅលើសៀវភៅកំណត់ហេតុរបស់អ្នកមិនមែនការប្រើប្រាស់នៅលើអេក្រង់របស់ស្មាតហ្វូននោះទេ។ ដូចនេះលោកអ្នកត្រូវសរសេរគូសវាសនៅលើក្រដាសជាមុនសិនបន្ទាប់មកទើបប្រើប្រាស់ស្មាតហ្វូនដើម្បីថតយករូបភាពនោះមកវិញ។ នៅថ្ងៃច័ន្ទខាងមុខនេះ យើងនឹងទទួលបានដំណឹងពិតប្រាកដជាក់ជាមិនខានរបស់ Huawei Mate 10 នោះ៕