ព័ត៌មាន

ស្មាតហ្វូន LG V30 នឹងបង្ហាញខ្លួនក្នុងប្រទេសកាណាដានៅថ្ងៃទី 20 ខែតុលាខាងមុខនេះ

ក្រុមហ៊ុនបច្ចេកវិទ្យា LG ចាប់ផ្តើមដាក់លក់ស្មាតហ្វូន LG V30 ហើយនៅក្នុងទឹកដីសហរដ្ឋអាមេរិក ហើយឥឡូវនេះក្រុមហ៊ុនបច្ចេកវិទ្យារបស់ប្រទេសកូរ៉េនេះបញ្ជាក់ថា ស្មាតហ្វូន LG V30 នឹងអាចរកទិញបាននៅប្រទេសកាណាដាចាប់ពីថ្ងៃទី 20 ខែតុលាខាងមុខនេះ។

image

ស្មាតហ្វូន LG V30 នឹងដាក់លក់តាមរយៈក្រុមហ៊ុន​ Rogers, Bell, Telus, Fido, Koodo និង Freedom Mobile ។ យ៉ាងណាមិញ ស្មាតហ្វូនដែលដាក់លក់នៅក្នុងប្រទេសកាណាដានេះគឺមានតែមួយពណ៌ប៉ុណ្ណោះគឺ Cloud Silver ៕