ព័ត៌មាន

តោះ! ទីបំផុត កម្មវិធី Microsoft Edge មាននៅក្នុងហាង Play Store ហើយ

ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Microsoft ចាប់ផ្តើមបញ្ចេញនូវកម្មវិធី Edge Browser សម្រាប់ប្រើប្រាស់នៅលើប្រព័ន្ធប្រតិបត្តិការ Android ហើយលោកអ្នកអាចទាញយកបានចេញពី Play Store ។ ទោះជាយ៉ាងណាក៏ដោយ កម្មវិធីនេះក៏ស្ថិតនៅក្នុងការអភិវឌ្ឍន៍នៅឡើយ ប៉ុន្តែលោកអ្នកនៅតែអាចតម្លើងកម្មវិធីនេះបានដដែល។

image

ក្រុមហ៊ុន Microsoft ដំណើរការកម្មវិធី Edge នៅលើប្រព័ន្ធប្រតិបត្តិការ iOS និង Android កាលពីសប្តាហ៍មុននេះ។ សម្រាប់ជំនាន់របស់កម្មវិធីនេះនៅលើ iOS មានចំនួនកំណត់ត្រឹម 10000 ដងនៃការតម្លើងប៉ុណ្ណោះសម្រាប់វគ្គ TestFlight ។

កម្មវិធី Edge នៅលើ iOS និង Android ផ្តោតសំខាន់សម្រាប់អ្នកប្រើប្រាស់កម្មវិធី Edge នៅលើ  Desktop ដែលចង់ធ្វើការ Sync ទៅលើ Bookmarks, History, Passwords និងជាច្រើនទៀតមកកាន់ Browser សម្រាប់ប្រើប្រាស់នៅលើស្មាតហ្វូនរបស់ពួកគេ៕