ព័ត៌មាន

Bixby ជំនាន់បន្ទាប់នឹងបង្ហាញខ្លួននៅសប្តាហ៍ក្រោយនេះ

ប្រព័ន្ធជំនួយការឆ្លាតវៃ Bixby ដំណើរការនៅលើឧបករណ៍រាប់លានគ្រឿងរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ហើយនៅសប្តាហ៍ក្រោយនេះក្រុមហ៊ុនបច្ចេកវិទ្យា Samsung នឹងប្រកាសបង្ហាញនូវជំនាន់បន្ទាប់ថ្មីមួយទៀតរបស់ប្រព័ន្ធជំនួយការឌីជីថលមួយនេះ។

image

សម្រាប់ប្រព័ន្ធជំនួយការឆ្លាតវៃ Bixby 2.0 នេះទ្រទ្រង់នូវសេវាកម្ម Third-Party ដែលមានសមត្ថភាពលើសពីស្មាតហ្វូនធម្មតានោះ។ ប្រព័ន្ធ Bixby 2.0 នេះទំនងជាប្រកាសបង្ហាញខ្លួននៅលើ Smart Speaker និង Samsung Smart TVs ផងដែរ។ សម្រាប់ជំនាន់បន្ទាប់របស់ Bixby នឹងបង្ហាញខ្លួននៅថ្ងៃទី 18 ខែតុលានៅក្នុងព្រឹត្តិការណ៍ Samsung Developer Conference ៕