ព័ត៌មាន

រូបភាព Renders ថ្មីរបស់ស្មាតហ្វូន Nokia 9 បង្ហាញអំពីអេក្រង់គែមកោង ប្រព័ន្ធកាមេរ៉ាក្រោយបញ្ឈរ

រូបភាព Renders ជាច្រើនសន្លឹករបស់ស្មាតហ្វូន Nokia 9 ភ្ជាប់ជាមួយនឹងការរចនាស៊ុមព័ទ្ធអេក្រង់ស្តើង និងប្រព័ន្ធកាមេរ៉ាភ្លោះបញ្ឈរថែមទៀតផង។ រូបភាពនេះត្រូវទម្លាយដោយ @OnLeaks ។ ស្មាតហ្វូននេះទំនងជាមានវិមាត្រ140.9 x 72.9 x 7.5mm និងកម្រាស់ 8.9mm។ យើងនៅមិនទាន់ដឹងច្បាស់អំពីព័ត៌មាននេះថាពិតឬមិនពិតនោះទេ។

image

ស្មាតហ្វូន Nokia 9 អាចនឹងបំពាក់នូវអេក្រង់ 5.5” AMOLEDជាមួយនឹងគែមកោងដូចគ្នាទៅនឹងស្មាតហ្វូនត្រកូល Galaxy ដែរ។ ស្មាតហ្វូននេះនឹងប្រើប្រាស់អេក្រង់ 18:9 panel កម្រិតភាពច្បាស់ QHD+ resolutionហើយប្រព័ន្ធស្កេនក្រយ៉ៅដៃគឺស្ថិតនៅផ្នែកខាងក្រោយក្រោមកាមេរ៉ា ចំនែកតម្លៃរបស់ស្មាតហ្វូនប្រហែលជាខ្ទង់ €750៕