ព័ត៌មាន

ស្មាតហ្វូន Samsung Galaxy Note FE ដាក់លក់នៅក្នុងប្រទេសម៉ាឡេស៊ីនៅថ្ងៃទី 25 ខែតុលាខាងមុខនេះ

កាលពីពេលថ្មីៗនេះ លោកអ្នកដឹងរួចមកហើយថាស្មាតហ្វូន Samsung Galaxy Note FE បង្ហាញខ្លួនស្ថិតនៅក្នុងបញ្ជីនៃក្រុមហ៊ុនចែកចាយមួយនៅម៉ាឡេស៊ី។ នៅថ្ងៃនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Samsung បញ្ជាក់ថា ស្មាតហ្វូននេះពិតជាបង្ហាញខ្លួននៅក្នុងទីផ្សារនៃប្រទេសម៉ាឡេស៊ីពិតប្រាកដមែន។

image

ស្មាតហ្វូន Samsung Galaxy Note FE នឹងចាប់ផ្តើមដាក់លក់នៅក្នុងប្រទេសម៉ាឡេស៊ីនៅថ្ងៃទី 25 ខែតុលាខាងមុខនេះនៅក្នុងតម្លៃ €520។ ស្មាតហ្វូន Samsung Galaxy Note FE មានលក្ខណៈដូចគ្នាទៅនឹង Galaxy Note 7 ដែរគ្រាន់តែថាមពលថ្មរបស់គឺ 3200mAh ។ ស្មាតហ្វូននេះមានអេក្រង់ទំហំ 5.7 អ៊ីងជាមួយនឹងកម្រិតភាពច្បាស់ 1440p AMOLED Display រ៉េមទំហំ 4GB ប្រព័ន្ធ IP68 និងប៊ិក S-Pen ៕