ព័ត៌មាន

ប្រទេសចិននឹងចាប់ផ្តើមដាក់លក់ស្មាតហ្វូនត្រកូល Huawei Mate 10 នៅថ្ងៃទី 20 ខែតុលា

ស្មាតហ្វូនត្រកូល Huawei Mate 10 ទើបតែប្រកាសបង្ហាញវត្តមានថ្មីៗនេះ។ នៅខណៈពេលនេះ ក្រុមហ៊ុនបច្ចេកវិទ្យានេះប្រកាសថា ស្មាតហ្វូននេះនឹងដាក់លក់នៅក្នុងខែតុលា និងខែវិច្ឆិកា ហើយក្រុមហ៊ុនក៏បញ្ជាក់នូវចំនួនប្រទេសជាច្រើនសម្រាប់ជំហាននៃការលក់ក្នុងជំហានដំបូងរបស់ខ្លួនផងដែរ។ នៅក្នុងបញ្ជីនោះក៏មានប្រទេសចិនផងដែរ។

image

ក្រុមហ៊ុនបច្ចេកវិទ្យា Huawei បញ្ជាក់ថា ស្មាតហ្វូននេះនឹងដាក់លក់នៅក្នុងប្រទេសចិននៅថ្ងៃទី 20 ខែតុលាខាងមុខនេះ។ ដូចអ្វីដែលលោកអ្នកបានដឹង ស្មាតហ្វូនត្រកូល Huawei Mate 10 ក៏នឹងបង្ហាញវត្តមានជាមួយនឹង Mate 10 Pro និង Porsche Design នៅក្នុងប្រទេសចិន។ សម្រាប់តម្លៃនៅមិនទាន់ទម្លាយឱ្យដឹងនៅឡើយទេ៕