ព័ត៌មាន

វីដេអូថ្មីបង្ហាញពីរូបរាងរបស់ស្មាតហ្វូន Nokia 9 ដែលពិតជាស្រស់ស្អាត ទាក់ចិត្តបំផុត

ស្មាតហ្វូន Nokia 9 នៅមិនទាន់ប្រកាសបង្ហាញខ្លួនជាផ្លូវការនៅឡើយទេ ប៉ុន្តែរូបភាពរបស់វាបន្តបែកធ្លាយជាហូរហែរ។ ស្មាតហ្វូន Nokia 9 គឺជាគំនិតថ្មីមួយដែលត្រូវបានបង្ហោះចេញពីគណនី @OnLeaks ដែលទម្លាយកាលពីសប្តាហ៍មុននេះ។

image

ថ្មីៗនេះ គេសង្កេតឃើញមានវីដេអូថ្មីមួយបង្ហាញអំពីការរចនារូបរាងរបស់ស្មាតហ្វូន Nokia 9 ដែលពិតជាស្រស់ស្អាត និងទាក់ទាញចិត្តបំផុតក្នុងការប្រើប្រាស់។ គួរបញ្ជាក់ផងដែរថា ស្មាតហ្វូន Nokia 8 បង្ហាញខ្លួននៅពាក់កណ្តាលឆ្នាំ 2017 ដូចនេះស្មាតហ្វូន Nokia 9 អាចនឹងបង្ហាញវត្តមាននៅដើមឆ្នាំ 2018 ខាងមុខនេះផងដែរ៕