ព័ត៌មាន

កម្មវិធី Samsung Pay មានអ្នកប្រើប្រាស់ចំនួន 6.44 លាននាក់នៅក្នុងខែកញ្ញា

ប្រព័ន្ធទូទាត់ប្រាក់របស់ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ឈ្មោះថា Samsung Pay មានចំនួនអ្នកប្រើប្រាស់ចំនួន 6.44 លាននាក់នៅក្នុងខែកញ្ញាដែលធ្វើឱ្យកម្មវិធីនេះទទួលបានការពេញនិយមខ្លាំងបំផុតនៅក្នុងប្រទេសកូរ៉េខាងត្បូង។ ទិន្នន័នេះត្រូវបានប្រមូលដោយក្រុមហ៊ុនឃ្លាំមើល WiseApp នៅលើអ្នកប្រើប្រាស់ស្មាតហ្វូន Android ។

image

ត្រឡប់ទៅកាន់ខែកញ្ញាឆ្នាំ 2016 វិញ កម្មវិធី Samsung Pay មានអ្នកប្រើប្រាស់ត្រឹមតែ 3.22 លាននាក់ប៉ុណ្ណោះ។ ជាក់ស្តែង អ្នកប្រើប្រាស់ស្មាតហ្វូន Android នៅក្នុងប្រទេសកូរ៉េខាងត្បូងមានចំនួន 37 លាននាក់ទោះបីជាមនុស្សមួយចំនួនប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការច្រើនជាងមួយក៏ដោយ។ តាមរយៈការវាស់ស្ទង់មតិទៅលើអ្នកប្រើប្រាស់នៅក្នុងប្រទេសកូរ៉េខាងត្បូងចំនួន 2300 នាក់នោះ ក្រុមអ្នកស្រាវជ្រាវនៅមិនទាន់រាប់បញ្ចូលនូវប្រព័ន្ធទូទាត់ប្រាក់ដែលអាចប្រើប្រាស់ដោយមិនចាំបាច់ត្រូវការ App ដូចជា Naver Pay និង Kakao Pay ៕