ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា Xiaomi ចង់នាំចេញស្មាតហ្វូនចំនួន 90 លានគ្រឿងនៅឆ្នាំនេះ

ក្រុមហ៊ុនបច្ចេកវិទ្យា Xiaomi មានគោលដៅក្នុងការបំបែកកំណត់ត្រាថ្មីនៅឆ្នាំនេះគឺការនាំចេញស្មាតហ្វូនចំនួន 90 លានគ្រឿងនៅឆ្នាំនេះ។ ចំនួននេះមានច្រើនជាងអ្វីដែលក្រុមហ៊ុនបច្ចេកវិទ្យា Xiaomi សម្រេចបាននៅឆ្នាំ 2016 មានចំនួន 58 លានគ្រឿង និងការនាំចេញដ៏ខ្លាំងក្លានៅក្នុងឆ្នាំ 2015 ជាមួយនឹងការនាំចេញស្មាតហ្វូន 70 លានគ្រឿង។

image

ដើម្បីសម្រេចនូវគោលដៅមួយនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Xiaomi ក៏ប្រកាសបង្ហាញវត្តមានរបស់ស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួនដូចជា Redmi 5A ដែលមានតម្លៃត្រឹមតែ $91 នៅក្នុងទីផ្សារផងដែរ។ នៅក្នុងពេលបច្ចុប្បន្ននេះ ស្មាតហ្វូននេះទទួលបានការលក់យ៉ាងល្អនៅលើទីផ្សារ ហើយនៅខែកញ្ញានេះ ក្រុមហ៊ុនបច្ចេកវិទ្យានេះលក់បានស្មាតហ្វូនដល់ទៅ 10 លានគ្រឿង។ ការលក់ដ៏ខ្ពស់នេះធ្វើឱ្យក្រុមហ៊ុន Xiaomi ឈរនៅចំណាត់ថ្នាក់លេខរៀងទី 2 បន្ទាប់ពីក្រុមហ៊ុន​Huawei នាំមុខក្រុមហ៊ុន Oppo និង​Vivo ។ គួរបញ្ជាក់ផងដែរថា លោក Lei Jun ដែលជា CEO របស់ក្រុមហ៊ុននេះចង់ធ្វើឱ្យខ្លួនក្លាយជាក្រុមហ៊ុនផលិតស្មាតហ្វូនកំពូលនៅក្នុងឆ្នាំ 2020 ផងដែរក្នុងប្រទេសចិន៕