ព័ត៌មាន

ស្មាតហ្វូន Oppo F5 បង្ហាញខ្លួននៅក្នុងវីដេអូផ្សព្វផ្សាយពាណិជ្ជកម្មមួយ

យើងដឹងរួចមកហើយថា ស្មាតហ្វូន Oppo 5 នឹងបង្ហាញខ្លួននៅថ្ងៃទី 26 ខែតុលាខាងមុខនេះ។ ពាក្យចចាមអារ៉ាមជាច្រើនអំពីស្មាតហ្វូននេះបន្តចែកចាយនៅលើអ៊ីនធើណិត ហើយវីដេអូផ្លូវការមួយក៏បង្ហោះនៅលើ Instagram ផងដែរ។ សម្រាប់ស្មាតហ្វូនស៊េរីថ្មីនេះភ្ជាប់ជាមួយនឹងពាក្យថា ‘Selfie Redesigned’ ផងដែរ។

image

image

ស្មាតហ្វូន Oppo F5 នឹងបំពាក់នូវប្រព័ន្ធស្កេនក្រយ៉ៅដៃនៅផ្នែកខាងក្រោយជាមួយនឹងកម្រិតអេក្រង់ 18:9 FullView Display ថែមទៀត។ រូបភាពមួយផ្សេងទៀតក៏បង្ហាញខ្លួននៅក្នុងប្រទេសហ្វីលីពីនដែលវានឹងមាន 3 ជម្រើសសម្រាប់ជ្រើសរើសគឺ Oppo F5, Vanilla Oppo F5 និង  Oppo F5 Youth ៕