ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យា HTC បង្ហោះនូវរូបភាពមួយនៅលើបណ្តាញសង្គមរបស់ខ្លួនត្រកូល U ដែលនឹងបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី 2 ខែវិច្ឆិកាខាងមុខនេះ។ ពាក្យចចាមអារ៉ាមជាច្រើនបញ្ជាក់ថា ក្រុមហ៊ុនប្រហែលជាប្រកាសបង្ហាញស្មាតហ្វូន HTC U11 ដែលមានអេក្រង់ទំហំ 6 អ៊ីញ POLED ជាមួយនឹងកម្រិត 18:9 Aspect Ratio ថែមទៀត។
រូបភាព Renders ទម្លាយនៅថ្ងៃនេះបង្ហាញថាស្មាតហ្វូននេះនឹងមានថាមពលថ្ម 4000mAh និងឧបាល័រ Stereo Speakers ថែមទៀតផង។ កាមេរ៉ាខាងក្រោយរបស់វាមានទំហំ 12MP និងកាមេរ៉ាខាងមុខទំហំ 8MP ។ ស្មាតហ្វូននេះនឹងដំណើរការបន្ទះឈីប Snapdragon 835 CPU និងរ៉េមផ្ទុកទិន្នន័យ 4GB/6GB ថែមទៀតផង៕