ព័ត៌មាន

ក្រុមហ៊ុន MYTEB CAMBODIA ចូលរួមដាក់តាំងបង្ហាញផលិតផល Chromebooks និងអត្ថប្រយោជន៍របស់វានៅក្នុងសន្និបាត “TEKHIN” លើកទី 4 សម្រាប់គ្រូបង្រៀនជាតិ និងអន្តរជាតិ

នៅថ្ងៃទី 21 ខែតុលា ឆ្នាំ 2017 នេះ ក្រុមហ៊ុនបច្ចេកវិទ្យា MYTEB Cambodia ដែលជាក្រុមហ៊ុនចែកចាយនូវផលិតផលថេប្លេត និងកុំព្យូទ័រ Chromebooks ដំបូងគេបំផុតនៅក្នុងប្រទេសកម្ពុជាបានចូលរួមដាក់តាំងបង្ហាញនូវផលិតផល Chromebooks និងអត្ថប្រយោជន៍របស់វានៅក្នុងការសិក្សាអប់រំក្នុងព្រឹត្តិការណ៍សន្និបាត ‘TEKHIN’ លើកទី 4 ដែលរៀបចំធ្វើឡើងនៅសាលាអន្តរជាតិណតប្រ៊ីដ (Northbridge International School) ។

image

image

image

image

image

image

image

ផលិតផលបច្ចេកវិទ្យាថ្មីៗដែលក្រុមហ៊ុន MYTEB ដាក់បង្ហាញនេះមានដូចថេប្លេត កុំព្យូទ័រដែលអាចបត់បាន 360 ដឺក្រេ កុំព្យូទ័រ 2-in-1 និង HP Chromebooks 11 ។ តាមប្រសាសន៍របស់លោក David Tan ដែលជាអគ្គនាយគ្រប់គ្រងក្រុមហ៊ុន MyTeb Cambodia បានបញ្ជាក់ថា គោលបំណងនៃការចូលរួម Sponsor នៅក្នុងសន្និបាតនេះគឺដើម្បីបង្ហាញពីសារៈសំខាន់នៃការប្រើប្រាស់ Chromebook ដោយសារតែផលិតផលនេះ វានឹងអាចចូលរួមកាត់បន្ថយការចំណាយរបស់មាតាបិតាសិស្ស ពិសេសវាមានសមត្ថភាពអាចធ្វើការងារបានដូចកុំព្យូទ័រយួរដៃផ្សេងទៀតអញ្ចឹងដែរ។ Chromebook គឺមានតម្លៃត្រឹមតែ 139 ដុល្លាប៉ុណ្ណោះ គឺខុសគ្នាច្រើនណាស់បើប្រៀបធៀបជាមួយនឹងកុំព្យូទ័រយួដៃដទៃទៀត។

image

image

image

image

image

image

លោកបន្តថា អ្វីដែលសំខាន់ជាងនេះ គឺដើម្បីជាការចូលរួមចំណែកលើកកំពស់វិស័យព័តមានវិទ្យានៅក្នុងវិស័យអប់រំនៅកម្ពុជា ផងដែរ។ ម៉ាស៊ីនដ៏តូចនេះ គឺជាផលិតផលថ្មី និងមានការធានាត្រឹមត្រូវរយះពេលមួយឆ្នាំពីក្រុមហ៊ុន MyTeb Cambodia ទៀតផង។

image

image

image

image

ចំណុចសំខាន់នៃកុំព្យូទ័រនេះ គឺវាប្រើប្រាស់នូវ Google Chrome ដែលផ្តល់នូវភាពងាយស្រួលនៅក្នុងប្រើប្រាស់ ដោយសារតែលោកអ្នកអាចធ្វើការដោនឡូដ កម្មវិធីផ្សេងៗនៅលើ Web Store ដែលមានស្រាប់នៅក្នុងប្រព័ន្ធប្រតិបត្តិការណ៍នេះ ហើយវាមានកម្មវីធីជាច្រើនសំរាប់រៀន និងកំសាន្ត ដែលភាគច្រើន គឺមិនគិតថ្លៃនោះទេ។ មួយវិញទៅវាក៏នូវមានកម្មវិធី Office ផងដែរ ដែលអាចអោយក្មេងៗ វាយអត្ថបទ ឬក៏វាយបញ្ចូលទិនន្ន័យផ្សេងៗចូលទៅក្នុងកុំព្យូទ័រនេះបានយ៉ាងរលូន ហើយក៏អាចប្រើប្រាស់បណ្តាញសង្គម Facebook, Line បានថែមទៀតផង។ អ្វីដែលពិសេស ពួកគេក៏អាចមើល Youtube បានផងដែរ និយាយរួម គឺវាពិសេសៗសំរាប់ក្មេង និងសន្សំសំចៃថវិកាបានច្រើនសំរាប់អាណាព្យាបាល ដែលមិនសូវមានថវិកាច្រើន។ តោះតេស្ត៍សាកល្បងសំរាប់ក្មេងៗទាំងអស់ នៅក្រុមហ៊ុន Myteb Cambodia។

image

image

image

image

image

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ www.mytebtech.com ឬទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ 015 478811 – 076 7777561 ដើម្បីទទួលបានកុំព្យូទ័រនៅថ្ងៃនេះ! លោកអ្នកក៏អាចចូលទៅក្នុង Chromebook Cambodia នៅលើបណ្តាញសង្គម Facebook ផងដែរ៕