ព័ត៌មាន

iPhone X បង្ហាញខ្លួនសារជាថ្មីម្តងទៀតនៅលើវីដេអូមួយនៅលើ Twitter!

ពីមួយថ្ងៃទៅមួយថ្ងៃ ការបែកធ្លាយព័ត៌មានរបស់ទូរស័ព្ទ Apple iPhone X ចេះតែបន្តចែកចាយនៅលើអ៊ីនធើណិត ពិសេសនៅថ្ងៃនេះយើងទទួលបានវីដេអូថ្មីមួយទៀតរបស់ទូរស័ព្ទ iPhone X និងរូបភាពរបស់ទូរស័ព្ទនេះចំនួនពីរសន្លឹករបស់វាថែមទៀតផង! រូបភាពបែកធ្លាយថ្មីនេះត្រូវបង្ហោះតាមរយៈគណនី Webastiaan the Sith នៅលើ Twitter ។

 imageimage

 

នៅលើរូបភាពនេះមិនមានអ្វីដែលថ្មីនោះទេ អ្វីគ្រប់យ៉ាងគឺដូចគ្នាទៅនឹងអ្វីដែលក្រុមហ៊ុន​ Apple ប្រកាសបង្ហាញនៅក្នុងព្រឹត្តិការណ៍របស់ខ្លួនក្នុងខែកញ្ញានោះ។ គួរបញ្ជាក់ផងដែរថា ទូរស័ព្ទ iPhone X ប្រើប្រាស់នូវអេក្រង់ OLED ជាមួយនឹងការរចនារូបរាងស៊ុមព័ទ្ធអេក្រង់ស្តើង ប្រព័ន្ធ Face ID Unlock និងប្រព័ន្ធកាមេរ៉ាភ្លោះថែមទៀតផង៕