ព័ត៌មាន

គ្រឿងបរិក្ខារឆ្លាតៗទាំងអស់នេះរបស់ក្រុមហ៊ុន Samsung នឹងអាចធ្វើការកែប្រែការរស់នៅរបស់អ្នកឲ្យកាន់តែប្រសើរឡើង

 តើអ្នកធ្លាប់ឆ្ងល់ទេថា គ្រឿងបរិក្ខារក្នុងផ្ទះរបស់លោកអ្នកមានភាពឆ្លាតវៃដល់កម្រិតណាដែរ? ផលិតផលដែលប្រើប្រាស់នៅក្នុងផ្ទះបច្ចុប្បន្នកំពុងតែវិវត្តខ្លួនទៅកាន់តែឆ្លាតវៃ​ពីមួយថ្ងៃទៅមួយថ្ងៃ ដើម្បីបំពេញតាមតម្រូវការនៃអ្នកប្រើប្រាស់នាពេលបច្ចុប្បន្ន។​ វាគួរឲ្យចាប់អារម្មណ៍មែនទែន ដែលគ្រឿងបរិក្ខារក្នុងផ្ទះរបស់ក្រុមហ៊ុន Samsung Electronics ទទួលបានភាពលេចធ្លោយ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់។ ពិតណាស់ គ្រឿងបរិក្ខារក្នុងផ្ទះរបស់យើងនឹងធ្វើឱ្យជីវិតរបស់អ្នកប្រើប្រាស់កាន់តែមានភាពទំនើប ទាន់សម័យ និងមានភាពងាយស្រួល​នាពេលអនាគត។

 កាន់តែមានភាពឆ្លាតវៃនៅក្នុងផ្ទះ

  image

ក្នុងចំណោមផលិតផលដ៏ឆ្លាតវៃរបស់ក្រុមហ៊ុនសាមសុង,​ Family Hub 2.0 គឺជាទូរទឹកកដ៏ទំនើបដែលទើបនឹងចេញលក់នៅដើមឆ្នាំនេះ។ វាបំពាក់នូវកម្មវិធីបំពងសម្លេងដ៏ឆ្លាតវៃសម្រាប់អ្នកប្រើប្រាស់ភ្ជាប់ជាមួយផ្ទះបាយរបស់ពួកគេ និងនៅជុំវិញពិភពលោកផងដែរ។

 បន្ទាប់មកទៀតគឺ QuickDrive ដែលជាម៉ាស៊ីនបោកគក់សម្លៀកបំពាក់ឆ្លាតវៃ ដែលបានដាក់តាំងបង្ហាញនៅព្រឹត្តិការណ៍ IFA 2017។ វាបានបំពាក់មកជាមួយនូវប្រព័ន្ធជំនួយការបោកគក់ AI ដែលហៅថា Q-rator ដែលបង្ហាញពីភាពល្អបំផុតសម្រាប់ការបោកគក់របស់អ្នកដោយផ្អែកលើព័ត៌មានដែលអ្នកបានបញ្ចូល។ អ្នកអាចប្រាប់វាថាតើសម្លៀកបំពាក់អ្វីដែលអ្នកចង់បោក ហើយវាមានភាពកខ្វក់កម្រិតណា ​និងសំលៀកបំពាក់មានពណ៌អ្វីខ្លះ?នោះវានឹងធ្វើអ្វីដែលនៅសល់ដោយខ្លួនឯង។ អ្នកអាចកំណត់ពេលវេលានៃការបោកគក់ ដែលផ្ដល់ភាពងាយស្រួលសម្រាប់អ្នក។​ លើសពីនេះទៅទៀត ប្រព័ន្ធនេះត្រួតពិនិត្យម៉ាស៊ីនពីចម្ងាយហើយនឹងផ្ដល់សញ្ញាឲ្យអ្នកប្រសិនបើវាមានបញ្ហា។ 

 ជាចុងក្រោយ យើងនៅមាន POWERbot ដែលជាម៉ាស៊ីនបូមធូលីមដ៏ឆ្លាតវៃដែលមានលក្ខណៈស្រដៀងទៅនឹងមនុស្សយន្តរបស់សាមសុង ដែលទទួលបានពានរង្វាន់អ្នកច្នៃប្រឌិត CES ឆ្នាំ 2017 ។ វាប្រើឧបករណ៍ចាប់សញ្ញាដើម្បីផ្គូរផ្គងទំហំដែលត្រូវសម្អាត ធ្វើការចងចាំកន្លែងដែលវាត្រូវបានសម្អាត និងធ្វើការនៅជុំវិញតំបន់ដែលវាត្រូវធ្វើការសម្អាត ។

 ក្រុមហ៊ុន Samsung ឈានមុខគេនៅក្នុងសម័យឧបករណ៍ទំនើបឆ្លាតវៃ

 image

Family Hub ឋិតនៅជាស្នូល ដែលជាមជ្ឈមណ្ឌលកណ្ដាលនៃប្រព័ន្ធអេកូ វាបានតភ្ជាប់ធំទូលាយនៅក្នុងផ្ទះ។ ឧបករណ៍សម្រាប់ប្រើប្រាស់នៅក្នុងផ្ទះដែលតភ្ជាប់គ្នាអាចត្រូវបានកំណត់ដើម្បីបង្ហាញពីចំណង់ចំណូលចិត្តតែមួយគត់សម្រាប់គ្រប់ក្រុមគ្រួសារ។ នេះគឺជាការវិវត្តន៍ដ៏ឆ្លាតវៃពិតប្រាកដដែលនាំមកនូវបទពិសោធន៍ដ៏មានអត្ថន័យដល់អ្នកប្រើប្រាស់។ អ្វីដែលលើសពីនេះទៅទៀតគឺ Hardware របស់សាមសុង វិភាគព័ត៌មានរបស់អ្នកប្រើប្រាស់កាន់តែមានប្រសិទ្ធភាពជាងមុន ហើយនោះគឺជាអ្វីដែលធ្វើឱ្យសាមសុងក្លាយជាក្រុមហ៊ុនមួយដែលមានការប្រកួតប្រជែងប្រកបដោយភាពច្នៃប្រឌិតពិតប្រាកដ។

 ក្រុមហ៊ុនសាមសុងថ្មីៗនេះបានប្រកាសពីផែនការរបស់ខ្លួនក្នុងការដាក់បញ្ចូល Samsung Connect ទៅនឹងឧបករណ៍ប្រើប្រាស់ផ្សេងៗរបស់ខ្លួននៅ IFA 2017 ។ Samsung Connect គឺជាបណ្តាញតភ្ជាប់ដែលមានសមត្ថភាពភ្ជាប់និងត្រួតពិនិត្យឧបករណ៍ IoT ដោយមិនគិតពីប្រព័ន្ធប្រតិបត្តិការរបស់ពួកគេឡើយ។ នៅពេលដែលមុខងារឆ្លាតវៃរបស់ឧបករណ៍ប្រើប្រាស់ក្នុងផ្ទះរបស់សាមសុងត្រូវបានតភ្ជាប់តាមរយៈ Samsung Connect អ្នកប្រើនឹងអាចរីករាយជាមួយនឹងរបៀបរស់នៅដ៏ឆ្លាតវៃរបស់ពួកគេ។

 image

ដោយសារភាពឆ្លាតវៃកាន់តែច្រើនឡើងៗ ត្រូវបានបញ្ចូលទៅក្នុងផលិតផលថ្មី និងបច្ចេកវិទ្យាថ្មី ឧបករណ៍ឆ្លាតវៃរបស់ Samsung នឹងវិវឌ្ឍទៅកាន់បច្ចេកវិទ្យា IoT​ ជាមួយការសិក្សាយ៉ាងជ្រាលជ្រៅ​អំពីបច្ចេកវិទ្យា និងការបង្កើតកិច្ចសហការដ៏អស្ចារ្យមួយ។ វានឹងមិនមានរយៈពេលយូរទេរហូតដល់ផលិតផលប្រើប្រាស់ក្នុងផ្ទះប្រើ IQ របស់ពួកគេដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកប្រើ និងពេលវេលាបន្ថែមទៀតដើម្បីធ្វើអ្វីៗដែលពួកគេចូលចិត្ត។