ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា HTC ត្រៀមបង្ហាញស្មាតហ្វូនស៊េរីថ្មីនៅក្នុងព្រឹត្តិការណ៍ថ្ងៃទី 2 ខែវិច្ឆិកាខាងមុខនេះ

ក្រុមហ៊ុនបច្ចេកវិទ្យា HTC នឹងចាប់ផ្តើមនូវព្រឹត្តិការណ៍របស់ខ្លួននៅសប្តាហ៍ក្រោយនេះគឺនៅថ្ងៃទី 2 ខែវិច្ឆិកាដើម្បីប្រកាសបង្ហាញស្មាតហ្វូនស៊េរីថ្មីកម្រិតខ្ពស់ U11 Plus និងស្មាតហ្វូនថ្នាក់កណ្តាល U11 Life ដែលជាផ្នែកមួយនៃគម្រោង Android One ។

image

នៅថ្ងៃនេះ ក្រុមហ៊ុនបច្ចេកវិទ្យាតៃវ៉ាន់ប្រកាសបង្ហាញនូវរូបភាព Teaser ថ្មីសម្រាប់ព្រឹត្តិការណ៍នេះដោយធ្វើការបង្ហាញនូវស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួនដែលប្រើប្រាស់ប្រព័ន្ធស្កេនក្រយ៉ៅដៃដាក់នៅផ្នែកខាងក្រោយវិញ។ ស្មាតហ្វូននេះត្រូវគេទស្សន៍ទាយថាជា U11 Plus ដែលជាស្មាតហ្វូនដំបូងបំផុតប្រើប្រាស់ស៊ុមព័ទ្ធអេក្រង់ស្តើងនោះ។

ស្មាតហ្វូន U11 Plus នឹងមានអេក្រង់ទំហំ 5.99 អ៊ីញ បន្ទះឈីប Snapdragon 835 រ៉េមទំហំ 4GB/6GB និងម៉េមូរីទំហំ 64GB/128GB ។ កាមេរ៉ាក្រោយទំហំ 12MP f/1.7 និងកាមេរ៉ាមុខទំហំ 8MP សម្រាប់ Selfies ។ ចំនែកស្មាតហ្វូន U11 Life វិញមានអេក្រង់ទំហំ 5.2 អ៊ីញកម្រិតភាពច្បាស់ 1080p បន្ទះឈីប Snapdragon 630 ឬ 660 រ៉េមទំហំ 3GB ម៉េមូរីទំហំ 32GB កាមេរ៉ាមុខ និងក្រោយ 16MP ដូចគ្នា។ ថាមពលថ្មរបស់វាគឺ 2600mAh ៕