ព័ត៌មាន

ស្មាតហ្វូន Nokia 2 ទទួលបានវិញ្ញាបនបត្រ Bluetooth

ថ្មីៗនេះ ស្មាតហ្វូន Nokia 2 ទទួលបានវិញ្ញាបនបត្រពីក្រុមហ៊ុន Bluetooth SIG ។ នៅក្នុងបញ្ជីនេះនៅមិនទាន់ទម្លាយព័ត៌មានច្រើនអំពីស្មាតហ្វូននេះនោះទេ ប៉ុន្តែវាបញ្ជាក់ថាស្មាតហ្វូន Nokia 2 នឹងមានច្រើនជម្រើសសម្រាប់ជ្រើសរើស។

image

image

ស្មាតហ្វូន Nokia 2 នេះត្រូវគេដឹងថានឹងដាក់លក់នៅក្នុងតម្លៃ $99 ហើយវានឹងបង្ហាញខ្លួននៅក្នុងពេលណាមួយនៅខែក្រោយនេះ។ ស្មាតហ្វូននេះនឹងដំណើរបន្ទះឈីប Snapdragon 210 ឬ 212 Chipset និងថាមពលថ្ម 4000mAh ។ កាន់តែពិសេសជាងនេះទៀត ស្មាតហ្វូននេះប្រហែលជាភ្ជាប់ជាមួយនឹងប៊ូតុង Onscreen Buttons ថែមទៀតផង៕