ព័ត៌មាន

Boost & Virgin Mobile នឹងចែកចាយទូរស័ព្ទ iPhone X នៅថ្ងៃទី 10 ខែវិច្ឆិកាខាងមុខនេះ

ក្រុមហ៊ុនចែកចាយ Boost Mobile & Virgin Mobile ប្រកាសអំពីព័ត៌មាននៃការដាក់លក់ទូរស័ព្ទស៊េរីថ្មី Apple iPhone X ។ ការកម្មង់ទិញមុនសម្រាប់ទូរស័ព្ទនេះនៅក្រុមហ៊ុន Virgin ចាប់ផ្តើមនៅថ្ងៃទី 3 ខែវិច្ឆិកាហើយការដឹកជញ្ជូនគឺនៅថ្ងៃទី 10 ខែវិច្ឆិកា។

image

ចំនែកក្រុមហ៊ុន Boost វិញនឹងចាប់ផ្តើមទទួលការទិញទូរស័ព្ទ iPhone X នៅថ្ងៃទី 10 ខែវិច្ឆិកាតែម្តង។ សម្រាប់ក្រុមហ៊ុនទាំងពីរនេះនៅមិនទាន់ទម្លាយព័ត៌មានលម្អិតទាក់ទងទៅនឹងតម្លៃរបស់ទូរស័ព្ទនេះនៅឡើយទេ។ iPhone X មានពណ៌ទឹកប្រាក់ ឬពណ៌ប្រផេះលក់នៅក្នុងតម្លៃចាប់ផ្តើមគឺ $999/€1,149/£999៕​