ព័ត៌មាន

ស្មាតហ្វូន Nokia 2 បង្ហាញខ្លួនជាមួយអេក្រង់ទំហំ 5 អ៊ីញថាមពលថ្ម 4100mAh

ដូចអ្វីដែលបានរំពឹងទុក ក្រុមហ៊ុនបច្ចេកវិទ្យា HMD ប្រកាសបង្ហាញជាផ្លូវការនូវស្មាតហ្វូនស៊េរីថ្មី Nokia 2 ដែលមានអេក្រង់ទំហំ 5 អ៊ីញ និងដំណើរការដោយបន្ទះឈីប Snapdragon 212 SoC ។ ស្មាតហ្វូននេះមានកាមេរ៉ាខាងក្រោយទំហំ 8MP និងកាមេរ៉ាខាងមុខទំហំ 5MP ។ ស្មាតហ្វូននេះប្រើប្រាស់ថាមពលថ្ម 4100mAh និងអាចប្រើប្រាស់បានរយៈពេល 2 ថ្ងៃ (ប្រសិនបើលោកអ្នកប្រើប្រាស់មួយថ្ងៃ 5 ម៉ោង)។

image

ស្មាតហ្វូននេះមានរ៉េមផ្ទុកទិន្នន័យទំហំ 1GB និងម៉េមូរីក្នុងម៉ាស៊ីន 8GB រួមជាមួយនឹងរន្ធដោត microSD ។ ស្មាតហ្វូននេះដំណើរការប្រព័ន្ធប្រតិបត្តិការ Android Nougat ហើយវានឹងអាប់ឌែតទៅកាន់ Oreo នៅក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ។ ស្មាតហ្វូននេះមាន 3 ពណ៌សម្រាប់ជ្រើសរើសគឺពណ៌ទង់ដែង ពណ៌ខ្មៅ និងពណ៌ស។

image

ស្មាតហ្វូន Nokia 2 ក៏បំពាក់ផងដែរជាមួយនឹងប្រព័ន្ធ Google Assistant ។ ពិសេសជាងនេះទៅទៀត ស្មាតហ្វូននេះនឹងចាប់ផ្តើមដាក់លក់ហើយនៅក្នុងពាក់កណ្តាលខែវិច្ឆិកានេះនៅក្នុងតម្លៃ 99 អ៊ឺរ៉ូ៕