ព័ត៌មាន

Vivo X20 បន្ថែមពណ៌ថ្មីមួយទៀតគឺ ពណ៌ផ្ទៃមេឃស្រស់ស្អាតបំផុត!

ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យារបស់ចិន Vivo ទើបតែប្រកាសបង្ហាញនូវពណ៌ថ្មីមួយទៀតសម្រាប់ស្មាតហ្វូន Vivo X20 ។ ស្មាតហ្វូននេះមាន 4 ពណ៌សម្រាប់ជ្រើសរើសគឺពណ៌ខ្មៅ ពណ៌ខ្មៅលាយមាស ពណ៌មាស និងពណ៌ផ្កាឈូក ហើយឥឡូវនេះវាបន្ថែមនូវពណ៌ផ្ទៃមេឃមួយទៀត។

image

សម្រាប់ស្មាតហ្វូន Vivo X20 នឹងចាប់ផ្តើមដាក់លក់នៅថ្ងៃទី 11 ខែវិច្ឆិកាខាងមុខនេះ។ សម្រាប់តម្លៃរបស់ស្មាតហ្វូននេះគឺ CNY 2,998 (ឬប្រហែលជា $455)ដែលដូចគ្នាទៅនឹងតម្លៃរបស់ស្មាតហ្វូនពណ៌ផ្សេងដែរ៕