ព័ត៌មាន

បែកធ្លាយរូបភាពផ្ទៃខាងមុខ និងផ្ទៃខាងក្រោយរបស់ស្មាតហ្វូន Gionee M7 Plus!

ស្មាតហ្វូនស៊េរីថ្មី Gionee M7 និង M7 Power ទើបតែប្រកាសបង្ហាញនៅក្នុងខែកញ្ញា ហើយឥឡូវនេះស្មាតហ្វូន Gionee M7 បង្ហាញខ្លួនមកហើយ។ ស្មាតហ្វូន Gionee M7 Plus បង្ហាញខ្លួននៅលើដៃរបស់អ្នកប្រើប្រាស់ដែលមានរូបភាពផ្ទៃខាងមុខ និងផ្ទៃខាងក្រោយយ៉ាងស្រស់ស្អាត។

imageimage

អេក្រង់របស់ស្មាតហ្វូននេះមានទំហំ 6.43 អ៊ីញជាមួយកម្រិត Aspect Ratio 18:9 ជាមួយនឹង Amigo 4.0 UI នៅលើ Android Nougat 7 ។ ស្មាតហ្វូននេះបំពាក់ជាមួយនឹងប្រព័ន្ធកាមេរ៉ាភ្លោះ ភ្លើង LED-Flash និងប្រព័ន្ធស្កេនក្រយ៉ៅដៃនៅខាងក្រោយថែមទៀត។ ស្មាតហ្វូននេះមិនមានប្រើប្រាស់លោហធាតុនៅខាងក្រៅនោះទេប៉ុន្តែវាប្រើប្រាស់នូវស្បែកជ័រដ៏ស្រស់ស្អាតបំផុត៕