ព័ត៌មាន

ក្រុមហ៊ុន Huawei ធ្លាក់មកឈរនៅចំណាត់ថ្នាក់ក្រោមក្រុមហ៊ុន OPPO វិញនៅត្រីមាសទី 3 ឆ្នាំ 2017

យោងតាមក្រុមហ៊ុនស្រាវជ្រាវ Counterpoint បញ្ជាក់ថា ក្រុមហ៊ុនបច្ចេកវិទ្យា OPPO គឺជាក្រុមហ៊ុនចែកចាយស្មាតហ្វូនកំពូលនៅក្នុងប្រទេសចិនសម្រាប់ត្រីមាសទី 3 ឆ្នាំ 2017 នេះហើយក្រុមហ៊ុននេះនាំចេញខ្លាំងជាងក្រុមហ៊ុន Huawei និង​ Vivo ថែមទៀត។ ចំនែកក្រុមហ៊ុន Xiaomi និង Apple ឈរនៅចំណាត់ថ្នាក់ Top 5 ប៉ុណ្ណោះ។

image

image

របាយការណ៍ពី Counterpoint បញ្ជាក់ថា នៅក្នុងត្រីមាសទី 3 នេះចំណែកទីផ្សាររបស់ក្រុមហ៊ុន OPPO នៅក្នុងប្រទេសចិនមានចំនួន 18.9% ខណៈពេលដែលក្រុមហ៊ុន Huawei និង Vivo មានចំណែកទីផ្សារត្រឹមតែ 18.6% នោះទេ។ ត្រីមាសនេះបញ្ជាប់នៅត្រឹមតែកញ្ញា។ បើធៀបទៅនឹងត្រីមាសទី 3 ឆ្នាំ 2016 វិញ ក្រុមហ៊ុន Huawei ក៏មិនអាចយកឈ្នះក្រុមហ៊ុន Oppo បានដែរ៕