ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា HTC នឹងប្រកាសបង្ហាញស្មាតហ្វូនកាមេរ៉ាភ្លោះនៅឆ្នាំ 2018

យើងធ្លាប់បានឃើញវត្តមានរបស់ស្មាតហ្វូន HTC U11 និងស្មាតហ្វូន HTC U11+ ប៉ុន្តែស្មាតហ្វូនទាំងពីរនេះសុទ្ធតែមិនមានភ្ជាប់ជាមួយនឹងលក្ខណៈពិសេសមួយនោះគឺប្រព័ន្ធកាមេរ៉ាភ្លោះ។ យោងតាមលោក​ Chialin Chang នាយកប្រតិបត្តិរបស់ក្រុមហ៊ុន​ HTC បញ្ជាក់ថា ក្រុមហ៊ុននឹងធ្វើការផ្លាស់ប្តូររូបរាងថ្មីសម្រាប់ប្រព័ន្ធកាមេរ៉ាភ្លោះនៅឆ្នាំក្រោយនេះ។

image

ក្រុមហ៊ុនបច្ចេកវិទ្យា HTC នឹងប្រកាសបង្ហាញស្មាតហ្វូនចំនួន 5 ទៅ 6 ម៉ូដែលនៅឆ្នាំក្រោយនេះ។ ក្រុមហ៊ុននេះក៏មានគម្រោងប្រកួតប្រជែងកាន់តែខ្លាំងនៅក្នុងទីផ្សារស្មាតហ្វូនផងដែរ។ ក្រុមហ៊ុនក៏ត្រៀមក្នុងការប្រកាសបង្ហាញស្មាតហ្វូនថ្នាក់កណ្តាលតម្លៃត្រឹមតែ $300 ។ លោក Chialin Chang ក៏បញ្ជាក់អំពីរឿងក្រុមហ៊ុន Google ទិញក្រុមការងាររបស់ HTC ដើម្បីផលិតស្មាតហ្វូន Pixel 2 ផងដែរ៕