ព័ត៌មាន

Samsung Galaxy Note8 Enterprise Edition ឥឡូវនេះបង្ហាញខ្លួននៅសហរដ្ឋអាមេរិក

ក្រោយការបង្ហាញវត្តមាននៅក្នុងប្រទេសកូរ៉េខាងត្បូង និងប្រទេសអាឡឺម៉ង់ ឥឡូវនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Samsung នាំយកនូវស្មាតហ្វូន Galaxy Note 8 ប្រភេទ Enterprise Edition ទៅកាន់សហរដ្ឋអាមេរិកហើយជាមួយនឹងតម្លៃ $994 ហើយវាដាក់លក់នៅហាងចែកចាយផ្លូវការរបស់ក្រុមហ៊ុន Samsung តែប៉ុណ្ណោះ។

image

គ្រាន់តែលឺឈ្មោះស្មាតហ្វូននេះភ្លាម លោកអ្នកអាចកំណត់បានថានេះជាប្រភេទស្មាតហ្វូនប្រើប្រាស់សម្រាប់អ្នកធ្វើជំនួញ។ ស្មាតហ្វូននេះជាប្រភេទ Unlocked ហើយវាមានការធានារយៈពេល 3 ឆ្នាំសម្រាប់ Knox Configure រួមទាំង Samsung Enterprise Firmware តាមរយៈ Air (E-FOTA) ផងដែរ៕