ព័ត៌មាន

ការកម្មង់ទិញមុន (Pre-order) ស្មាតហ្វូន Nokia 2 ចាប់ផ្តើមហើយ!

ស្មាតហ្វូនស៊េរីថ្មី Nokia 2 ទើបតែប្រកាសបង្ហាញជាផ្លូវការដោយក្រុមហ៊ុនបច្ចេកវិទ្យា HMD Global នៅដើមសប្តាហ៍មុននេះនៅក្នុងព្រឹត្តិការណ៍មួយនៅក្នុងប្រទេសឥណ្ឌា។ ឥឡូវនេះ ការកម្មង់ទិញមុន (Pre-order) សម្រាប់ស្មាតហ្វូននេះចាប់ផ្តើមហើយ។ ប្រទេសរុស្សីក្លាយជាប្រទេសដំបូងបំផុតដែលទទួលការកម្មង់ទិញស្មាមហ្វូននេះ។

image

សម្រាប់តម្លៃរបស់ស្មាតហ្វូន Nokia 2 គឺ 117 អ៊ឺរ៉ូ។ តម្លៃនេះគឺខ្ពស់ជាងអ្វីដែលក្រុមហ៊ុន HMD កំណត់តម្លៃត្រឹមតែ 99 អ៊ឺរ៉ូប៉ុណ្ណោះ។ គួរបញ្ជាក់ផងដែរថា ការដាក់លក់ជាផ្លូវការរបស់ស្មាតហ្វូន Nokia 2 គឺនៅពាក់កណ្តាលខែវិច្ឆិកាខាងមុខនេះ៕