ព័ត៌មាន

CEO និយាយថា “ស្មាតហ្វូន OnePlus 5T នឹងមិនមានបំពាក់ប្រព័ន្ធ Wireless Charging នោះទេ!”

កាលពីសប្តាហ៍មុននេះ នាយកប្រតិបត្តិរបស់ក្រុមហ៊ុន OnePlus លោក Pete Lau ពន្យល់ថា ការសម្រេចចិត្តរបស់ក្រុមហ៊ុនក្នុងការរក្សាទុករន្ធដោត 3.5mm Headset Jack នៅលើ OnePlus 5T ។ នៅថ្ងៃនេះ លោក Lau ពន្យល់អំពីមូលហេតុដែលស្មាតហ្វូន OnePlus 5T មិនមានភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា Wireless Charging នោះទេ។

image

ការមិនប្រើប្រាស់បច្ចេកវិទ្យា Wireless Charging នៅលើស្មាតហ្វូន OnePlus 5T មិនមានអ្វីដែលភ្ញាក់ផ្អើលនោះទេដោយសារតែពាក្យចចាមអារ៉ាមមួយចំនួននិយាយថា បច្ចេកវិទ្យានេះនឹងប្រើប្រាស់នៅលើស្មាតហ្វូនជំនាន់ក្រោយ។ ក្រុមហ៊ុន OnePlus ប្រើប្រាស់បច្ចេកវិទ្យា Dash Charge ដែលមានលក្ខណៈប្រសើរជាង Wireless Charging ដែលមានកម្លាំង 20W បញ្ចូលថ្មត្រឹមតែ 30 នាទីអាចប្រើប្រាស់បានមួយថ្ងៃ។ គួរបញ្ជាក់ផងដែរថា ស្មាតហ្វូន OnePlus 5T នឹងប្រកាសបង្ហាញនៅថ្ងៃទី 16 ខែវិច្ឆិកាខាងមុខនេះ៕