ព័ត៌មាន

ស្មាតហ្វូន Samsung Galaxy Note 8 ពណ៌ Deepsea Blue នឹងដាក់លក់នៅសហរដ្ឋអាមេរិកនៅសប្តាហ៍ក្រោយនេះ

ស្មាតហ្វូនស៊េរីថ្មី Samsung Galaxy Note 8 ពណ៌ Deepsea Blue នឹងមកដល់សហរដ្ឋអាមេរិកនៅថ្ងៃទី 16 ខែវិច្ឆិកាខាងមុខនេះ។ ស្មាតហ្វូននេះបន្ថែមពីលើពណ៌ថ្មី Midnight Black និង Orchid Gray ដូចនេះវាមាន 3 ពណ៌សម្រាប់ជ្រើសរើសហើយ!

image

ស្មាតហ្វូនពណ៌ថ្មីនេះនឹងដាក់លក់ផ្តាច់មុខនៅលើគេហទំព័រ Samsung.com និង Best Buy ទាំងនៅលើអនឡាញ និងក្រុមហ៊ុនចែកចាយ។ លោកអ្នកក៏អាចរកទិញនៅក្រុមហ៊ុន AT&T, Verizon និង Sprint បានផងដែរ។ ស្មាតហ្វូន Galaxy Note 8 លក់នៅក្នុងតម្លៃ $950 ហើយលោកអ្នកនឹងទទួលបានការបន្ថែមជូន DeX Station ឬ Gear VR ឥតគិតថ្លៃ៕