ព័ត៌មាន

ក្រុមហ៊ុន Google ចូលរួមអបអរសាទរថ្ងៃបុណ្យឯករាជ្យជាតិកម្ពុជាគម្រប់ 64 ឆ្នាំ

នៅថ្ងៃទី 9 ខែវិច្ឆិកា ឆ្នាំ 2017 នេះ ប្រជាពលរដ្ឋខ្មែរសម្តែងការរីករាយអបអរសាទរជាមួយនឹងថ្ងៃដណ្តើមបានឯករាជ្យពីប្រទេសបារាំង ហើយក្រុមហ៊ុនបច្ចេកវិទ្យា Google ក៏ចូលរួមអបអរសាទរជាមួយថ្ងៃបុណ្យនេះផងដែរ។ នៅលើ Google នៅថ្ងៃនេះត្រូវបានរំលេចទង់ជាតិរបស់កម្ពុជានៅលើនិមិត្តសញ្ញា (Logo) របស់ខ្លួននៅចំណុចកណ្តាលដ៏ស្រស់ស្អាត។

image

 ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ គឺជាខួប ៦៤ឆ្នាំហើយ ដែលកម្ពុជាដណ្តើមបានឯករាជ្យពីប្រទេសបារាំង ក្រោមព្រះរាជកិច្ចដឹកនាំដ៏ជាញជ័យរបស់សម្តេចព្រះមហាវីរក្សត្រខ្មែរ ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ។