ព័ត៌មាន

Nokia 2: សាកតែម្តង លេងម៉ាឆ្អែត មិនមានការរំខានរឿងអស់ថ្មទៀតឡើយ

នៅថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០១៧ នេះ HMD Global ដែលជាក្រុមហ៊ុនមានអាជ្ញាប័ណ្ណផ្តាច់មុខទូរស័ព្ទ Nokia នៅថ្ងៃនេះ បានប្រកាសសម្ពោធបង្ហាញរូបរាងទូរស័ព្ទដៃថ្មីម៉ូឌែល Nokia 2 នៅប្រទេសកម្ពុជា។ ទូរស័ព្ទNokia គឺជាប្រភេទទូរស័ព្ទដែលល្បីឈ្មោះ ចំពោះសមត្ថភាពក្នុងការកាន់ថ្មបានយូរ ហើយថ្ងៃនេះផងដែរ ក្រុមហ៊ុនបានប្រកាសចេញ ស្មាតហ្វូនស៊េរីថ្មី នាំមកនូវភាពអស្ចារ្យដែលមិនធ្លាប់មានពីមុនមក។ ជាមួយនឹងថាមពលថ្មដែលកាន់បានយូររហូតដល់ទៅ 2ថ្ងៃ ទូរស័ព្ទដៃថ្មីម៉ូឌែល Nokia 2 ត្រូវបានផលិតឡើង ដើម្បីឲ្យអ្នកប្រើប្រាស់ប្រើបានយូរ មិនងាយអស់ថ្ម ខុសប្លែកពីទូរស័ព្ទដទៃទៀត ដែលត្រូវការសាកថ្ម ជាញឹកញាប់។

image

image

image

image

image

សមត្ថភាពដ៏អស្ចារ្យក្នុងការកាន់ថ្មបានយូរដល់ទៅ 2ថ្ងៃ មិនបានធ្វើឲ្យស្មាតហ្វូនមួយនេះអន់ថយ ក្នុងប្រតិបត្តិការដទៃទៀតនោះឡើយ។  ទូរស័ព្ទដៃថ្មីម៉ូឌែលNokia 2 ផ្ដល់នូវបច្ចេកវិទ្យា រួមបញ្ចូលគ្នារវាងប្រតិបត្តិករ Qualcomm® Snapdragon ™ Mobile Platform អេក្រង់ 5 អ៊ីញ  ថែមទាំងគុណភាព display ខ្ពស់ និងប្រព័ន្ធប្រតិបត្តិការ AndroidTM ចុងក្រោយបំផុត ប្រកបដោយសុវត្ថិភាពខ្ពស់ ដើម្បីបំពេញតម្រូវការជាទីពេញចិត្តដល់អ្នកប្រើប្រាស់គ្រប់ពេលវេលា និងជារៀងរាល់ថ្ងៃ។

image

image

លោកជូហូសាវីកាស (Juho Sarvikas) ប្រធានផ្នែកផលិតផលនៃក្រុមហ៊ុន HMD Global បានមានប្រសាសន៍ថា«បច្ចុប្បន្ន មនុស្សជាច្រើនពឹងអាស្រយ័លើទូរស័ព្ទរបស់គាត់ ហើយពួកគាត់ត្រូវមានការក្រើនរំឭករឿងសាកថ្មទូរស័ព្ទរបស់គាត់ពេលចេញទៅណាមកណា ដើម្បីរក្សាទំនាក់ទំនងបានពេញមួយថ្ងៃ។

image

យើងគិតថា ការប្រើប្រាស់ទូរស័ព្ទមិនត្រូវបង្អាក់ឡើយ ហើយនេះជាមូលហេតុដែលយើងបង្កើតស្មាតហ្វូន ដែលអាចឲ្យអ្នកប្រើទូរស័ព្ទបានរយៈពេលយូរ នៅពេលឧបករណ៍ផ្សេងទៀតត្រូវផ្អាកដំណើរការដើម្បីសាកថ្ម»។ ​​«ជាមួយនឹងទូរស័ព្ទ Nokia 2 យើងចង់សង្កត់បន្ថែមលើបទពិសោធន៍នៃការប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android ដ៏ពិសេស បន្ថែមពីលើថាមពលថ្មកាន់បានយូរ ដែលអតិថិជនទាំងអស់រំពឹងចង់បានពីទូរស័ព្ទ Nokia។ ដើម្បីធ្វើឲ្យការរំពឹងទុកនេះក្លាយទៅជាការពិត គ្រប់ផ្នែកទាំងអស់នៃទូរស័ព្ទNokia 2 រាប់ចាប់ពី display ទៅដល់ថាមពលថ្ម ពីchipset ទៅដល់ការរចនាប្រព័ន្ធខាងក្នុង ទាំងអស់នេះត្រូវផលិត ឡើងឲ្យស៊ីថាមពលតិចបំផុតពីបន្ទះថ្មដ៏ធំមួយ ផ្តល់ឲ្យអ្នកប្រើប្រាស់នូវស្មាតហ្វូនដែលកាន់ថ្មបានយូរ ដែលអ្នកប្រើប្រាស់អាចពឹងផ្អែកបានជានិច្ចពេលត្រូវការ។»

image

image

 image

ផលិតឡើងដើម្បីដំណើការរយៈពេលយូរនិងគ្រប់កាលៈទេសៈ

ទូរស័ព្ទដៃថ្មីម៉ូដែល Nokia 2 រចនាឡើងផ្ដោតលើភាពធន់មាំជាងគេ និងចំណុចសំខាន់ៗឆ្លុះបញ្ចាំងពីកេរ្តិ៍ឈ្មោះរបស់ទូរស័ព្ទ Nokia គឺគុណភាព ភាពសាមញ្ញ និងភាពអាចជឿជាក់បាន។ ស៊ុមរលោងរបស់ស្មាតហ្វូន Nokia 2  ត្រូវផលិតឡើងយ៉ាងម៉ត់ចត់ ពីអាលុយមីញ៉ូម ស្របពេលដែលកញ្ចក់ Corning® Gorilla® ត្រូវបានបំពេញបន្ថែមដោយសារធាតុបូលីកាបូណេត នៅផ្នែកខាងក្រោយនាំមកនូវអារម្មណ៍ដ៏អស្ចារ្យ ព្រមទាំងគុណភាពល្អឥតខ្ចោះដែលអ្នកប្រើប្រាស់រំពឹងទុកពីស្មាតហ្វូន Nokia។ សមាសធាតុដ៏ល្អប្រណីត និងរចនាបទប្រកបដោយគំនិតច្នៃប្រឌិត និងងាយស្រួលក្នុងការប្រើប្រាស់ រួមគ្នាបង្កើតបាននូវម៉ូដែលស្មាតហ្វូនដ៏រស់រវើក រូបរាងទាន់សម័យ ដែលអាចឲ្យអ្នកប្រើប្រាស់រីករាយនឹងស្មាតហ្វូនដែលមានតម្លៃសមរម្យ ជាប់ធន់ នឹងកាន់ថ្មបានយូរ។

image

 សេរីភាពក្នុងការធ្វើការងារបានច្រើន

ទូរស័ព្ទដៃថ្មីម៉ូឌែល Nokia 2  មិនត្រឹមតែមានថាមពលថ្មខ្ពស់ដល់ទៅ 4100 mAh បំពាក់ដោយអេក្រង់ទំហំ 5 អ៊ីញ ប្រភេទ LTPS LCD HD display ផ្តល់នូវរូបភាពភ្លឺថ្លាត្រជាក់ភ្នែក ស្របពេលដែលថាមពលស៊ីថ្មតិចបំផុតនោះទេ។ Nokia 2 ថែមទាំង ផ្តល់ឲ្យអ្នកនូវសេរីភាពនៃការកម្សាន្តដ៏សម្បូរបែប ចាប់ផ្តើមពីការ ទស្សនាវីដេអូ HD រូបថតគុណភាពច្បាស់ ស្តាប់បទចម្រៀងដែលអ្នកចូលចិត្ត ការកម្សាន្តលើបណ្តាញសង្គមនានា និងការឆែកអ៊ីនធើណេតជាដើម ដោយមិនព្រួយបារម្ភពីការអស់ថ្មឡើយ។

image

ទូរស័ព្ទដៃថ្មីម៉ូឌែល Nokia 2 អាចឲ្យអ្នកថតរូបភាពបានយ៉ាងស្រស់ស្អាតអស្ចារ្យគ្រប់ពេល ជាមួយនឹងកាមេរ៉ាខាងក្រោយទំហំ 8 មេហ្គាភិចសែលដែលមានមុខងារ automatic scene detection និង auto focus។ រីឯកាមេរ៉ាខាងមុខទំហំ 5MP អាចឲ្យអ្នកអាចចាប់រូបភាពបានគ្រប់ជ្រុងជ្រោយ។ អ្នកនឹងទទួលបានទំហំផ្ទុកសម្រាប់រូបភាពតាមដែលអ្នកចង់បានទៅក្នុងmemory card slot និងទំហំផ្ទុករូបភាព និងវីដេអូឥតដែនកំណត់ទៅក្នុង Google Photos។

ប្រព័ន្ធប្រតិបត្តិការ Android ដែលល្អឥតខ្ចោះមានសុវត្ថិភាពនិងអាចធ្វើបច្ចុប្បន្នភាពជានិច្ច

ស្មាតហ្វូន Nokia 2 តែងតែផ្តល់ជូននូវប្រព័ន្ធប្រតិបត្តិការ Android ដែលល្អឥតខ្ចោះ មានសុវត្ថិភាព និងបច្ចុប្បន្នភាពទាន់សម័យជានិច្ច ជាមួយនឹងមុខងារដ៏វៃឆ្លាតដូចជា Google Assistant។ ដំណើរការជាមួយនឹងប្រព័ន្ធប្រតិបត្តិការ Android Nougat និង Android Oreo ready អាចឲ្យ Nokia 2 ទទួលបានបច្ចុប្បន្នភាពសុវត្ថិភាពប្រចាំខែ ដូច្នេះអ្នកអាចទុកចិត្តបានថា ទូរស័ព្ទរបស់អ្នកមានសុវត្ថិភាព និងមានបច្ចុប្បន្នភាពជានិច្ច។

image

 ពណ៌និងតម្លៃ

Nokia 2 ពណ៌ខ្មៅមានលក់នៅទីផ្សារកម្ពុជា ដែលរាល់ការទិញNokia 2 ក្នុងតម្លៃត្រឹមតែ 109 ដុល្លារតែប៉ុណ្ណោះ​ នឹងមានការថែមជូន លេខទូរស័ព្ទ Smart តម្លៃ29 ដុល្លារ និងគម្រោង Smart ធំហ្ម៎ង! សម្រាប់ 8 សប្តាហ៍។

 គួររំឭកដែរថា​ ប្រមាណ២សប្តាហ៍ចុងក្រោយនេះ ក្រុមហ៊ុន HMD Global នៅកម្ពុជាបាន​ចេញ ស្មាតហ្វូនចំនួន​​ ២​ ម៉ូដែល គឺ Nokia 8 ដែលជាស្មាតហ្វូននាំមុខគេ ក្នុងចំណោមស៊េរីទូរស័ព្ទ Nokia ហើយសរុបទាំងអស់ HMD Global នៅកម្ពុជាបាន​ចេញ ស្មាតហ្វូនចំនួន​​ 5 ម៉ូដែល Nokia 3 Nokia 5 Nokia6 Nokia 8 និង Nokia 2 ដែលជាម៉ូដែលចុងក្រោយគេបង្អស់ជាមួយតម្លៃយ៉ាងសមរម្យ ហើយមានសមត្ថភាពកាន់ថ្មខ្ពស់បាន​រហូតដល់ទៅ២ថ្ងៃ។

 លក្ខណៈពិសេសនៃបច្ចេកវិទ្យារបស់ Nokia 2

•បណា្ដញ:

o GSM: 850/900/1800/1900

o WCDMA: 1, 2, 5, 8

o LTE: 1, 3, 5, 7, 8, 20, 28, 38, 40

•បណ្តាញ: LTE Cat. 4, 150Mbps DL / 50Mbps UL, VoLTE, Video Calling, VoWiFi

•CPU: កម្មវិធី Qualcomm® Snapdragon™ Mobile Platform

•ប្រព័ន្ធប្រតិបត្តិការ: Android Nougat

•RAM: RAM 1GB DDR3

•ទំហំផ្ទុក: 8GB (អាចថែមមេម៉ូរីក្រៅបានហូតដល់ទៅ 128GB ជាមួយកាត MicroSD)

•អេក្រង់: 5.0 “HD 1280 x 720 LTPS LCD, In-Cell Touch, Corning® Gorilla® Glass 3

•កាមេរ៉ា:

o កាមេរ៉ាខាងក្រោយ: ការផ្តោតអារម្មណ៍ដោយស្វ័យប្រវត្តិ 8MP ជាមួយ LED flash

o កាមេរ៉ាខាងមុខ: 5MP fixed focus

•ការតភ្ជាប់: 802.11 b / g / n, BT 4.1, GPS / AGPS / GLONASS / Beidou, FM / (RDS)

•ឧបករណ៍ចាប់សញ្ញា: Ambient light sensor, Proximity sensor, Accelerometer (G-sensor), E-compass,

•ថ្ម: 4100 MAH

•រន្ធដោតស៊ីមកាត 2 រន្ធ Nano-SIM + 1 USD (ស៊ីម២) / Nano-SIM + 1 USD (ស៊ីម១)

•Input / output: Micro USB (USB 2.0), 3.5mm audio jack

•ទំហំ: 143.5 x 71.3 x 9.30 មីល្លីមែត្រ