ព័ត៌មាន

កម្មវិធី Skype នៅលើទូរស័ព្ទធ្វើបច្ចុប្បន្នភាពបន្ថែមនូវ Effects និង Stickers

ឥឡូវនេះ កម្មវិធី Skype ប្រើប្រាស់នៅលើទូរស័ព្ទធ្វើបច្ចុប្បន្នភាពក្នុងការបន្ថែមនូវមុខងារ AI Effects និង Stickers ជាច្រើនសម្រាប់អ្នកប្រើប្រាស់។ មុខងារនេះមានលក្ខណៈដូចគ្នាទៅនឹងកម្មវិធី Snapchat ដែលលោកអ្នកអាចចុចប្រើប្រាស់នៅលើប៊ូតុងផ្នែកខាងលើនៃអេក្រង់។

image

ការប្រើប្រាស់ Effects នៅលើរូបភាពនេះអាចប្រើប្រាស់បានជាមួយនឹងកាមេរ៉ា Selfies និងកាមេរ៉ាខាងក្រោយ។ ការកែប្រែរូបភាពនៅលើកម្មវិធី Skype អាចចែករំលែកទៅទៅកាន់កម្មវិធី Chats ជាច្រើនទៀតបានយ៉ាងងាយស្រួល។ ការធ្វើបច្ចុប្បន្នភាពនេះនឹងមានការនាំយកនូវ Stickers និង Effects ជាច្រើនថែមទៀត៕