ព័ត៌មាន

ស្មាតហ្វូន Sony Xperia XA1 Plus ដាក់លក់នៅក្នុងទឹកដីចក្រភពអង់គ្លេសក្នុងតម្លៃ £329.99

ស្មាតហ្វូនស៊េរីថ្មី Xperia XA1 Plus របស់ក្រុមហ៊ុនបច្ចេកវិទ្យា Sony ប្រកាសបង្ហាញខ្លួននៅក្នុងព្រឹត្តិតការណ៍ IFA កាលពីចុងខែសីហា ហើយឥឡូវនេះវាដាក់លក់ហើយនៅក្នុងចក្រភពអង់គ្លេស។ ស្មាតហ្វូនស៊េរីថ្មីនេះដាក់លក់ផ្តាច់មុខនៅក្រុមហ៊ុន Carphone Warehouse ហើយវាមានតម្លៃ £329.99 ។

image

ស្មាតហ្វូន XA1 Plus មានអេក្រង់ធំ ថាមពលថ្មធំ ប្រព័ន្ធស្កេនក្រយ៉ៅដៃ ប្រព័ន្ធសំឡេងកាន់តែប្រសើរ ការប្រើប្រាស់រ៉េមកាន់តែធំ និងស៊ីមពីរថែមទៀត។ ស្មាតហ្វូននេះបំពាក់កាមេរ៉ាទំហំ 23MP Exmor RS កាមេរ៉ាខាងមុខទំហំ 8MP បន្ទះឈីប Octa-Core Processor រន្ធ USB Type-C និងរន្ធដោតម៉េមូរីប្រភេទ microSD និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 32GB ថែមទៀតផង៕