ព័ត៌មាន

ស្មាតហ្វូន Nokia 6 ទទួលបាន Patch សុវត្ថិភាពសម្រាប់ខែវិច្ឆិកា

ចក្ខុវិស័យរបស់ក្រុមហ៊ុនបច្ចេកវិទ្យា HMD គឺដើម្បីពង្រឹងទៅលើកេរ្ត៍ឈ្មោះរបស់ស្មាតហ្វូនម៉ាកយីហោ Nokia ឡើងវិញជាមួយនឹងការអាប់ឌែតទៅលើប្រព័ន្ធសុវត្ថិភាព Patch ទៅលើប្រព័ន្ធប្រតិបត្តិការ Android នេះ។ សម្រាប់ស្មាតហ្វូន Nokia 6 (TA-1003) ចាប់ផ្តើមទទួលបានការអាប់ឌែតសុវត្ថិភាពប្រចាំខែវិច្ឆិកានេះផងដែរ។

image

ការធ្វើបច្ចុប្បន្នភាពទៅលើស្មាតហ្វូន Nokia 6 នេះមានទំហំ 150MB ។ សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android Oreo នឹងធ្វើការអាប់ឌែតទៅលើស្មាតហ្វូន Nokia 6 មុនដាច់ឆ្នាំនេះ ហើយយើងនឹងទទួលបានមុខងារថ្មីៗជាច្រើនភ្ជាប់មកជាមួយជាក់ជាមិនខាន។

image

គួរបញ្ជាក់ផងដែរថា ថ្មីៗនេះក្រុមហ៊ុនបច្ចេកវិទ្យា HMD ទើបតែប្រកាសបង្ហាញនូវប្រព័ន្ធប្រតិបត្តិការ​ Oreo Beta តេស្តនៅលើស្មាតហ្វូន Nokia 8 ដែលមានន័យថាវានឹងដំណើរការនៅលើស្មាតហ្វូននេះក្នុងពេលឆាប់ៗនេះជាក់ជាមិនខាន៕