ព័ត៌មាន

Samsung Galaxy A5 (2018) ទទួលបានវិញ្ញាបនបត្រពី FCC មុនថ្ងៃប្រកាសបង្ហាញខ្លួនជាផ្លូវការ

ស្មាតហ្វូនស៊េរីថ្មីត្រកូល Galaxy A Series ត្រូវគេដឹងថានឹងបង្ហាញខ្លួននៅឆ្នានេះ។ ជាពិសេសសម្រាប់ស្មាតហ្វូន Samsung Galaxy A5 (2018) ឆ្លងកាត់វិញ្ញាបនបត្រពី FCC ហើយ។ ស្មាតហ្វូនស៊េរីថ្មីនេះត្រកូល Galaxy A-Series នឹងមានកម្រិតភាពច្បាស់ 18.5:9 Aspect Ratio ដូចគ្នាទៅនឹងស្មាតហ្វូនត្រកូល Galaxy S និង Galaxy Note ផងដែរ។

image

ស្មាតហ្វូននេះអាចនឹងបំពាក់នូវប្រព័ន្ធស្កេនក្រយ៉ៅដៃនៅក្រោយអេក្រង់នៅពីក្រោមប្រព័ន្ធកាមេរ៉ា។ នៅក្នុង Benchmark ដែលបញ្ជាក់នៅពេលមុននេះបានឱ្យដឹងថា ស្មាតហ្វូន Samsung Galaxy A5 (2018) នឹងបំពាក់នូវបន្ទះឈីប Exynos 7885 Chipset រ៉េមផ្ទុកទិន្នន័យទំហំ 4GB អេក្រង់ទំហំ 5.5 អ៊ីញកម្រិតភាពច្បាស់ 1080 x 2160 ភិចសែល៕

image