ព័ត៌មាន

Samsung Galaxy S8 ធ្វើបច្ចុប្បន្នភាពដំណើរការប្រព័ន្ធប្រតិបត្តិការ Android Oreo Beta

នៅក្នុងពេលថ្មីៗនេះ ស្មាតហ្វូន Samsung Galaxy S8 ចាប់ផ្តើមធ្វើការតេស្តទៅលើការប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android Oreo Beta នៅក្នុងសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងប្រទេសកូរ៉េខាងត្បូង។ ក្រៅពីការធ្វើតេស្តទៅលើប្រព័ន្ធប្រតិបត្តិការថ្មីនេះ ក្រុមហ៊ុនក៏ធ្វើការបច្ចុប្បន្នភាពទៅលើសុវត្ថិភាពនៅក្នុងខែតុលាដោយនាំយកនូវមុខងារពិសេសជាច្រើន។ វាមានការនាំយកនូវមុខងារ Always On Display រួមជាមួយនឹង Launcher ថ្មីដែលមានការអាប់ឌែតទំហំដល់ទៅ 610MB។

image

សម្រាប់ការធ្វើតេស្តនៅលើ Beta នៅក្នុងជំហានទី 2 នឹងធ្វើនៅប្រទេសជាច្រើនដូចជាអាល្លឺម៉ង់ អេស្ប៉ាញ បារាំង ប៉ូឡូញ ឥណ្ឌា និងប្រទេសចិន។ សម្រាប់ក្រុមហ៊ុន Samsung នៅទួរគីបញ្ជាក់ថា ការអាប់ឌែតនឹងធ្វើឡើងនៅដើមឆ្នាំ 2018 ខាងមុខនេះ៕

image