ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា Apple ត្រៀមប្រកាសបង្ហាញទូរស័ព្ទ 3 ម៉ូដែលស្រដៀងទៅនឹង iPhone X នៅឆ្នាំក្រោយ

នៅក្នុងឆ្នាំ 2017 នេះ លោកអ្នកឃើញហើយថាក្រុមហ៊ុនបច្ចេកវិទ្យា Apple ប្រកាសបង្ហាញទូរស័ព្ទ iPhones ចំនួន 3 ស៊េរីម៉ូដែល។ លោក Ming-Chi Kuo របស់ក្រុមហ៊ុន KGIនៅថ្ងៃនេះក៏បញ្ចេញនូវរបាយការណ៍មួយអំពីលក្ខណៈសម្បត្តិរបស់ស្មាតហ្វូនជាច្រើនដែលលោករំពឹងថាក្រុមហ៊ុបច្ចេកវិទ្យា Apple នឹងប្រកាសបង្ហាញនៅឆ្នាំក្រោយនេះ។

image

សម្រាប់ទូរស័ព្ទទាំង 3 ស៊េរីម៉ូដែលរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Apple នឹងមានរូបរាងដូចគ្នាទៅនឹងទូរស័ព្ទ iPhone X ជាមួយនឹងការរចនាស៊ុមព័ទ្ធអេក្រង់ស្តើងយ៉ាងស្រស់ស្អាត។ បន្ថែមពីនេះទៀត ទូរស័ព្ទទាំង 3 ស៊េរីម៉ូដែលនេះនឹងប្រើប្រាស់នូវបច្ចេកវិទ្យាកាមេរ៉ា TrueDepth Camera ផងដែរ។

លោក Kuo និយាយថា ទូរស័ព្ទ iPhones ពីរម៉ូដែលនឹងប្រើប្រាស់អេក្រង់ OLED ដែលមានទំហំដូច iPhone X បច្ចុប្បន្ននេះ ហើយមួយទៀតមានទំហំអេក្រង់ 6.5 អ៊ីញ។ ក្រៅពីទូរស័ព្ទ 2 ស៊េរីនេះ វាមាន iPhone មួយទៀតភ្ជាប់ជាមួយអេក្រង់ LCD ដែលមានទំហំ 6.1 អ៊ីញហើយវាមានតម្លៃប្រហែលជា $649-$749 ៕