ព័ត៌មាន

ស្មាតហ្វូនស៊េរីថ្មី Honor V10 នឹងបង្ហាញខ្លួននៅថ្ងៃទី 28 ខែវិច្ឆិកាខាងមុខនេះ

ក្រុមហ៊ុនបច្ចេកវិទ្យា Honor នឹងប្រកាសបង្ហាញស្មាតហ្វូន V10 នៅថ្ងៃទី 28 ខែវិច្ឆិកាខាងមុខនេះនៅក្នុងប្រទេសចិន ហើយដំណឹងនេះត្រូវបានទម្លាយនៅលើគណនី Weibo របស់ក្រុមហ៊ុន Honor ។ ស្មាតហ្វូន Honor V10 នឹងមានតម្លៃថោកជាងស្មាតហ្វូន Huawei Mate 10 Pro ។

image

ស្មាតហ្វូននេះនឹងមានអេក្រង់ទំហំ 6 អ៊ីញកម្រិតអេក្រង់ 18:9 បន្ទះឈីប Kirin 970 Chipset រ៉េមផ្ទុកទិន្នន័យបណ្តោះអាសន្នទំហំ 6GB/8GB និងកាមេរ៉ាភ្លោះ 16MP + 20MP ។ នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Honor បញ្ជាក់ថា ស្មាតហ្វូន Honor V10 នឹងប្រើប្រាស់ Android 8.0 Oreo ជាមួយនឹង Huawei EMUI 8.0 ។ ស្មាតហ្វូន Honor នេះនឹងមានថាមពល 4000mAh ។ ស្មាតហ្វូននេះនឹងដាក់លក់នៅក្នុងតម្លៃ 383 អ៊ឺរ៉ូ៕