ព័ត៌មាន

ស្មាតហ្វូនស៊េរីថ្មី Huawei Mate 10 Porsche Design ឥឡូវនេះដាក់លក់ជាផ្លូវការហើយ!

នៅទីបំផុត ស្មាតហ្វូនស៊េរីថ្មី Huawei Mate 10 Porsche Design ដាក់លក់ជាផ្លូវការហើយនៅក្នុងប្រទេសចិនដែលមានរយៈពេលមួយខែបន្ទាប់ពីការប្រកាសបង្ហាញវត្តមានរបស់ស្មាតហ្វូនស៊េរី Mate 10 ។ សម្រាប់ Mate 10 Porsche Design នឹងដាក់លក់នៅក្នុងតម្លៃ 1150 អ៊ឺរ៉ូដែលមានតម្លៃថ្លៃជាង Apple iPhone X និង Samsung Galaxy Note 8 ។

image

សម្រាប់ស្មាតហ្វូន Mate 10 Porsche Design គឺមានលក្ខណៈស្ទើរតែដូចគ្នាបេះបិទទៅនឹងស្មាតហ្វូន Mate 10 Pro ដែលមានម៉េមូរីក្នុងម៉ាស៊ីនទំហំ 256GB ។ អតិថិជនជាច្រើនអាចប្រើប្រាស់ Porsche Design Themes នៅលើស្មាតហ្វូននេះ រួមជាមួយនឹងការប្រើប្រាស់នូវកាសស្តាប់ Porsche Design និង Smart Cover ផងដែរ៕