ព័ត៌មាន

ឥឡូវនេះ ស្មាតហ្វូន Razer Phone ដាក់លក់នៅក្នុងសហរដ្ឋអាមេរិកហើយ!

នៅពេលនេះ ស្មាតហ្វូន Razer Phone ចាប់ផ្តើមដាក់លក់នៅសហរដ្ឋអាមេរិកហើយ ហើយឥឡូវនេះសម្រាប់ Special Edition លក់អស់រលីងហើយ (វាមានចំនួនត្រឹមតែ 1337 គ្រឿងតែប៉ុណ្ណោះ)។ ស្មាតហ្វូននេះលក់នៅក្នុងតម្លៃ $700 ហើយលោកអ្នកអាចទិញនូវផលិតផលអេឡិចត្រូនិកជាច្រើនថែមទៀតផងដែរដូចជាកាសស្តាប់ Hammerhead BT Headphones តម្លៃ $40 និង Case តម្លៃ $20 ហើយអ្នកអាចប្រើកាសស្តាប់ដោតខ្សែតម្លៃ $20 ផ្សេងទៀត។

image

image

ឥឡូវនេះ លោកអ្នកទិញស្មាតហ្វូននេះនៅលើ RazerZone.com នៅក្នុងសហរដ្ឋអាមេរិក នៅលើ Amazon.com និង Microsoft Stores ក៏មានលក់ស្មាតហ្វូននេះផងដែរចាប់ពីថ្ងៃទី 17 ខែវិច្ឆិកានេះ។ សម្រាប់ទីផ្សារនៅតំបន់អ៊ឺរ៉ុប ស្មាតហ្វូននេះនៅមិនទាន់ដាក់លក់ជាផ្លូវការនៅឡើយទេ៕