ព័ត៌មាន

Firefox 57 "Quantum" ដាក់ឱ្យដំណើរការហើយ – Web Browser ដែលមានល្បឿនលឿនជាងមុន 2 ដង

វាគឺជាពេលវេលាមួយក្នុងការផ្តល់ឱកាសឱ្យ Firefox ។ នៅថ្ងៃនេះ ក្រុមហ៊ុន Mozilla Foundation ប្រកាសបង្ហាញនូវ Firefox 57, aka Quantum web browser សម្រាប់ប្រើប្រាស់នៅលើ Windows, Mac, and Linux ហើយក្រុមហ៊ុនអះអាងថា វាមានសមត្ថភាពក្នុងការយកឈ្នះទៅលើ Google Chrome ។ Firefox 57 ប្រើប្រាស់នូវភាសា CSS Engine នៅក្នងភាសាមួយរបស់ Mozilla ហោថា Stylo ដែលពិតជាដំណើរការលឿនមែនទែន។

image

Firefox 57 “Quantum” គឺជា Web Browser ដំបូងបំផុតដែលប្រើប្រាស់នូវ Multicore Processors និងមានល្បឿនលឿនជាងមុនដល់ទៅ 2 ដងហើយវាប្រើប្រាស់ម៉េមូរីតិចជាង Google Chrome ដល់ទៅ 30% ថែមទៀត។ ក្រៅពីការដំណើរការលឿនហើយនោះ Firefox Quantum ក៏នាំយកនូវការពង្រឹងទៅលើល្បឿនដំណើរការកាន់ខ្លាំងក្លាជាមួយនឹងការរចនាសារជាថ្មីឡើងវិញទៅលើ UI ហៅថា Photon ផងដែរ។

 image

សម្រាប់ជំនាន់ថ្មីនេះមានការបន្ថែមជូននូវ Adds In ជាច្រើនសម្រាប់ធ្វើការទ្រទ្រង់នូវ AMD VP9 hardware video decoding នៅក្នុងអំឡុងពេល Playback ដើម្បីកាត់បន្ថយនូវថាមពលប្រើប្រាស់ផងដែរ ហើយវាថែមទាំងការពារនូវ System ពីការដំណើរការអស់ថាមពលផងដែរ។ Firefox 57 ក៏ភ្ជាប់ជាមួយនឹង built-in screenshot និងទ្រទ្រង់ទៅលើ WebVR ដើម្បីធ្វើការអនុញ្ញាតឱ្យ Websites ទាញយកផលប្រយោជន៍ពី VR Headsets ផងដែរ។ ក្រុមហ៊ុន Firefox ក៏មានគម្រោងក្នុងការប្រើប្រាស់នូវ GPUs ទំនើបនៅក្នុងពេលអនាគតផងដែរ។ Firefox Quantum សម្រាប់ Desktop ដាក់ឱ្យធ្វើការទាញយកហើយ ចំនែកនៅលើ Google Play Store និង App Store នឹងមកដល់ឆាប់ៗនេះមិនខាន៕