ព័ត៌មាន

ផ្តិតទុកអនុស្សាវរីយ៍របស់អ្នកកម្រិត ៣៦០ ដឺក្រេជាមួយស្មាតហ្វូនស៊េរីថ្មី Nokia 8

ប្រមាណ៣សប្តាហ៍ចុងក្រោយនេះ ក្រុមហ៊ុនHMD Global នៅកម្ពុជាបាន​ចេញ ស្មាតហ្វូនចំនួន ២​ម៉ូដែលថែមទៀត គឺ Nokia 8 និង Nokia 2 ដែលជាម៉ូដែលចុងក្រោយគេបង្អស់ជាមួយតម្លៃសមរម្យ និងមានសមត្ថភាពថ្មកាន់បានយូរ​រហូតដល់ទៅ២ថ្ងៃ។ ​

នៅពេលនេះ​​ យើងនាំគ្នាទៅជួបអតិថិជនពីរនាក់ដែលបានទិញ​ និងប្រើប្រាស់ទូរស័ព្ទ Nokia 8​បន្តិចទៅមើលតើពួកគាត់មានចំណាប់អារម្មណ៍យ៉ាងណាដែរ?

image

កញ្ញា វឌ្ឍនា​ អាយុ២៤ឆ្នាំជាបុគ្គលិកនៃសាកលវិទ្យាល័យមួយនៅទីក្រុងភ្នំពេញ បានទិញទូរស័ព្ទ Nokia 8 កាលពីបុណ្យអុំទូក អកអំបុក សំពះព្រះខែកន្លងទៅនេះ​ បាននិយាយដោយរីករាយថា៖ “ដំបូងខ្ញុំមិនគិតថាប្តូរពីរទូរស័ព្ទផ្សេងមកប្រើ Nokia​ ​​​​​8 ទេ តែដោយឃើញបងស្រីខ្ញុំគាត់ប្រើ​ មានរាងស្តើង ស្អាតព្រមទាំងដំណើរការលឿនយ៉ាងរលូន  ជាពិសេសអាចថតបានកាមេរ៉ាមុខក្រោយក្នុងពេលតែមួយ ខ្ញុំក៏បានទិញតាមគាត់។”

image

កញ្ញាក៏បានបញ្ជាក់បន្ថែមថាតាំងពីកញ្ញាបានទិញទូរស័ព្ទ Nokia​ 8​ មក នាងបានផុសរូបថតក្នុងហ្វេសប៊ុកដែលនាងបានថតដោយកាមេរ៉ាទាំងពីរក្នុងពេលតែមួយដែលជាមុខងារពិសេសរបស់​ Nokia​ 8 (Bothie) ហើយមានមិត្តភក្ត័ជាច្រើន បានចាប់អារម្មណ៍ដោយរូបភាពស្អាត និងថតបានរូបភាពទាំងយើងជាអ្នកថត និងទេសភាព នៅខាងមុខដោយមិនបាច់ពិបាកកាត់ត ឬកែរូបភាពអ្វីឡើយ។

“ខ្ញុំជាប់ចិត្តជាងគេ គឺថតកាមេរ៉ាបានទាំងពីរក្នុងពេលតែមួយហ្នឹងឯង យើងអាចថតវីដេអូដែលអាចស្រូបសម្លេងបាន​មុំ៣៦០ដឺក្រេ ដែលទូរស័ព្ទដទៃទៀតមិនអាចធ្វើដូចទេ។”

image

ចំណែក សុជាតិ អាយុ៣១ឆ្នាំ ជាបុគ្គលិកអង្គការក្រៅរដ្ឋាភិបាលមួយរូបបានបង្ហាញ បទពិសោធខុសប្លែកពីវឌ្ឍនាបន្តិចដោយគាត់បានឃើញព័ត៌មានអំពីទូរស័ព្ទ Nokia 8 តាមរយ:គេហទំព័រ​ (website) គាត់ក៏បានឆែកបន្ថែមលើព័ត៌មានលម្អិតពីទូរស័ព្ទគឺបានធ្វើឲ្យគាត់កាន់តែចាប់អារម្មណ៍ព្រោះឃើញលក្ខណ:ពិសេសៗជាច្រើនរបស់ទូរស័ព្ទម៉ូដែលថ្មីនេះដូចជា៖

  • ប្រើប្រាស់បច្ចេកវិទ្យាថ្មី ប្រព័ន្ឋប្រតិបត្តិការAndroid ចុងក្រោយ

  • មានកាមេរ៉ាពីរនៅខាងខ្នង និងអាចថតកាមេរ៉ាពីរទាំងមុខ និងក្រោយក្នុងពេលតែមួយ កាមេរ៉ាទំហំ១៣មេហ្គាភិចសែល​ ដែលធ្វើឲ្យរូបភាពច្បាស់ល្អ មិនចាញ់កាមេរ៉ាអាជីព

  • អ្នកប្រើប្រាស់អាចថតវីដេអូ ទាំងមុខ និងក្រោយក្នុងពេលតែមួយ និងអាចផ្សាយបន្តផ្ទាល់ លើFacebook និង YouTube (live) ។

  • អាចថតវីដេអូ ជាមួយសំឡេង ៣៦០ដឺក្រេ ដោយមានមីក្រូហ្វូនចំនួន៣បង្កប់ក្នុងទូរស័ព្ទ ដែលធ្វើអោយសំឡេងច្បាស់ល្អ ដូចធម្មជាតិ។

image

សុជាតិបានទិញទូរស័ព្ទ Nokia8​ពណ៌ខៀវគ្រើម និងចំណាយប្រាក់ចំនួន៥២៥ដុល្លាសហរដ្ឋអាមេរិក។

សុជាតិបាននិយាយដោយរីករាយថា៖  “ជាធម្មតា ខ្ញុំតែងតែស្វែងរកទូរស័ព្ទដែលបំពាក់បច្ចេកវិទ្យាថ្មី ចុងក្រោយបំផុត ហើយបើគិតពីតម្លៃគឺសមរម្យជាងទូរស័ព្ទផ្សេងទៀតដែលមានតម្លៃខ្ពស់​ តែគុណសម្បត្តិប្រហាក់ប្រហែលគ្នា ជាពិសេស Nokia 8 មិនឡើងកម្តៅពេលដែលយើងប្រើអ៊ីនធឺណែតច្រើនម៉ោងមិនដូចទូរស័ព្ទដ៏ទៃទៀតឡើយ។”

សុជាតិយល់ថាទូរស័ព្ទNokia 8 នេះស័ក្តិសមបំផុតសម្រាប់ អ្នកដែលទាន់សម័យ និងចូលចិត្តសាកល្បងបច្ចេកវិទ្យាថ្មីៗ។  

ទូរស័ព្ទNokia 8 ជា flagship smartphone ទីមួយរបស់ក្រុមហ៊ុនHMD ដែលមានអាយុកាលប្រមាណ១១​ខែនេះ ដោយក្រុមហ៊ុនខិតខំសម្រិតសម្រាំងទាំងបច្ចេកវិទ្យា និងរូបរាងដើម្បីពាំនាំនូវផលិតផលដែលល្អឥតខ្ចោះសម្រាប់អតិថិជនរបស់ខ្លួន។ Nokia 8 មានបីពណ៌សម្រាប់ជ្រើសរើស គឺពណ៌ទឹកប៊ិចភ្លឺ ពណ៌ទឹកប៊ិចក្រមៅ និងពណ៌ប្រាក់​ (steel)។ រាល់ការទិញNokia 8 ក្នុងតម្លៃត្រឹមតែ ៥២៥ដុល្លារតែប៉ុណ្ណោះ​ នឹងមានការថែមជូន ទូរស័ព្ទអិនចុចពិល (Nokia 105)​ ស្រោមថ្លា ស្គ្រីនការពារកញ្ចក់  លេខទូរស័ព្ទ Smart និងគម្រោង Smart ធំហ្ម៎ង! សម្រាប់ ២៤ សប្តាហ៍។

 ព័ត៌មានបន្ថែមពី Nokia 8: https://www.nokia.com/en_int/phones/nokia-8

ព័ត៌មានបន្ថែមពី​ Nokia 2: https://www.nokia.com/en_int/phones/nokia-2