ព័ត៌មាន

កម្មវិធី Microsoft Office អាចដំណើរការបានហើយនូវគ្រប់កុំព្យូទ័រ Chromebooks ទាំងអស់!

តាមការបញ្ជាក់របស់ Chrome Unboxed ឥឡូវនេះវាគឺជាពេលវេលាដ៏ល្អមួយដែលកម្មវិធី Microsoft Office សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android មាននៅលើ Play Store សម្រាប់កុំព្យូទ័រ Chromebooks ។ កម្មវិធី Microsoft Office គឺជា Software ដ៏ល្អដែលជាតម្រូវការរបស់អ្នកប្រើប្រាស់ជាច្រើននៅជុំវិញពិភពលោកទាំងមូល។ គួរបញ្ជាក់ផងដែរថា Android App អាចប្រើប្រាស់បាននៅលើប្រព័ន្ធប្រតិបត្តិការ Chrome OS អស់រយៈពេលជាងមួយឆ្នាំមកហើយ កម្មវិធី Apps របស់ Office Suite របស់ Microsoft អាចប្រើប្រាស់បាននៅលើកុំព្យូទ័រស៊េរីថ្មីចុងក្រោយប្រភេទ Pixelbook និង Asus Chromebook Flip C302CA។

image

ពេលនេះ កម្មវិធី Microsoft Office Suite នេះអាចប្រើប្រាស់បាននៅលើ Play Store ដែលមាននៅក្នុងកុំព្យូទ័រ Chromebooks ទាំងអស់តែម្តង។ វាពិតជាដំណឹងដ៏រីករាយមួយសម្រាប់អ្នកដែលប្រើប្រាស់កុំព្យូទ័រ Chromebooks ដែលមាន Apps Store នៅលើម៉ាស៊ីន។

image

កុំព្យូទ័រ Chromebooks មានលក្ខណៈពិសេសជាច្រើនដែលវាអាចដំណើរការកម្មវិធីថ្មីៗជាច្រើនដែលអ្នកប្រើប្រាស់អាចទាញយកចេញពី Web Store ដោយឥតគិតថ្លៃ។ កាន់តែពិសេសជាងនេះទៀតនោះ ការតម្លើងកម្មវិធីនៅលើកុំព្យូទ័រ Chromebooks គឺពិតជាលឿនរហ័ស ហើយការបិទបើកកុំព្យូទ័រវិញពិតជាលឿនបំផុត (ការបើកចំណាយពេលវេលា 7 វិនាទី ចំនែកការបិទវិញចំណាយពេលវេលា 2s) ។

image

គួរបញ្ជាក់ផងដែរថា ឆាប់ៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យា MYTEB Cambodia នឹងនាំចូលនូវកុំព្យូទ័រ Chromebooks ស៊េរីថ្មីដែលទ្រទ្រង់នូវការប្រើប្រាស់ Google Play Store នៅក្នុងម៉ាស៊ីនតែម្តង។ សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងទៅកាន់ 015 478811 ឬ 061 468811 ឬគេហទំព័រ www.mytebtech.com ៕