ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ប្រកាសបង្ហាញនូវស្មាតហ្វូនស៊េរីថ្មី Galaxy S8+ SMART Girl Limited Edition ដ៏ទាក់ទាញបំផុត

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ទើបតែបញ្ចេញនូវពណ៌ថ្មីសម្រាប់ស្មាតហ្វូន Galaxy S8 កាលពីម្សិលមិញនេះ ហើយនៅពេលនេះ ស្មាតហ្វូន Galaxy S8+ ក៏មានមួយជំនាន់ទៀតផងដែរ។ ស្មាតហ្វូនជំនាន់ថ្មីនេះមានឈ្មោះថា SMARTgirl Limited Edition ដែលមានពណ៌ Rose Pink ជាមួយនឹងសម្បកត្បូង Swarovski ដ៏ស្រស់ស្អាតបំផុត។

image

ស្មាតហ្វូនស៊េរីថ្មី Galaxy S8+ SMART Girl Limited Edition ត្រូវប្រកាសដោយតារាស្រីអេស្ប៉ាញ និងតួម៉ូដែល Paula Echevarria ។ ស្មាតហ្វូននេះមិនមានលក្ខណៈអ្វីដែលប្លែកពីស្មាតហ្វូន Galaxy S8+ ដែលប្រើប្រាស់បន្ទះឈីប Exynos 8895 Chipset, 12MP DualPixel ប្រព័ន្ធស្កេនប្រស្រីភ្នែក និងអេក្រង់ Infinity Display ។

image

ស្មាតហ្វូន ស្មាតហ្វូនស៊េរីថ្មី Galaxy S8+ SMART Girl Limited Edition ដាក់លក់នៅគេហទំព័ររបស់ក្រុមហ៊ុន Samsung ឬនៅ Orange Center នៅទីក្រុងម៉ាឌ្រីដ។ តម្លៃរបស់ស្មាតហ្វូន 949 អ៊ឺរ៉ូ ហើយវាមានចំនួនជ្រើសរើសត្រឹមតែ 7000 គ្រឿងប៉ុណ្ណោះ៕