ព័ត៌មាន

ស្មាតហ្វូនស៊េរីថ្មី Huawei Honor V10 ទទួលការចុះឈ្មោះចាប់អារម្មណ៍ពីមនុស្សជាង 570,000 នាក់

ស្មាតហ្វូនស៊េរីថ្មី Huawei Honor V10 នឹងចាប់ផ្តើមដាក់លក់នៅថ្ងៃស្អែកនេះ ហើយនៅលើគេហទំព័រ JD.com ទទួលបានការចុះឈ្មោះចាប់អារម្មណ៍ជាង 570,000 នាក់។ ស្មាតហ្វូននេះនឹងដាក់លក់នៅ Vmall និង Tmall ហើយយើងនៅមិនទាន់ដឹងថាតើនៅថ្ងៃដាក់លក់នោះមានចំនួនមនុស្សទិញច្រើនកម្រិតណានោះទេ?

image

ស្មាតហ្វូននេះនឹងដាក់លក់នៅក្នុងតម្លៃ €345 / $410សម្រាប់ទំហំ 4GB / 64GB។ ស្មាតហ្វូននេះមានការធានាជូនរយៈពេល 2 ឆ្នាំផងដែរនៅក្នុងទីផ្សារនៅតំបន់អ៊ឺរ៉ុប៕