ព័ត៌មាន

ទិន្នន័យលេខសម្ងាត់ 1.4 ពាន់លានបែកធ្លាយនៅលើអនឡាញ

ក្រុមហេគឃ័រតែងតែមានបំណងចូលទៅដំណើរការនូវគណនីអនឡាញរបស់អ្នក។ ទម្លាប់អ្នកប្រើប្រាស់នៅលើអនឡាញគឺប្រើប្រាស់នូវលេខសម្ងាត់ដដែលសម្រាប់សេវាកម្មជាច្រើនដែលជាឱកាសសម្រាប់ឱ្យក្រុមហេគឃ័រអាចប្រមូលនូវទិន្នន័យសម្ងាត់របស់អ្នកប្រើប្រាស់នៅលើអនឡាញ។ ក្រុមអ្នកស្រាវជ្រាវមកពីក្រុមហ៊ុនសុវត្ថិភាព 4iQ រកឃើញនូវទិន្នន័យ Database ថ្មីមួយទៀតនៅលើ Dark Web ដែលមានឈ្មោះអ្នកប្រើប្រាស់ និងលេខសម្ងាត់ 1.4 ពាន់លាននាក់។ ទិន្នន័យសរុបនេះរកឃើញនៅថ្ងៃទី 5 ខែធ្នូនៅក្នុងវេទិកាសហគមន៍មួយនៅលើ Dark Web ។ ក្រុមអ្នកស្រាវជ្រាវថា ទិន្នន័យនេះមានទំហំ 41GB ដែលរួមមានឈ្មោះអ្នកប្រើប្រាស់ អ៊ីម៉ែល និងលេខសម្ងាត់ចំនួន 1.4 ពាន់លាននាក់។

 image

នៅក្នុងទិន្នន័យរួមនេះមានព័ត៌មានសំខាន់ដែលបែកធ្លាយចេញពី Bitcoin, Pastebin, LinkedIn, MySpace, Netflix, YouPorn, Last.FM, Zoosk, Badoo, RedBox, ហ្គេមជាច្រើនទៀតដូចជា Minecraft និង Runescape ជាដើម។ សម្រាប់លេខសម្ងាត់ដែលអន់បំផុតរកឃើញនៅលើទិន្នន័យនេះគឺ “123456”, “123456789”, “qwerty,” “password” និង “111111” ។

 image

វានៅមិនទាន់ច្បាស់នោះទេថាតើអ្នកណាជាអ្នកទទួលខុសត្រូវទៅលើការ Upload ទិន្នន័យនេះទៅក្នុង Dark Web នោះនៅឡើយទេ។ ដើម្បីការពារទិន្នន័យរបស់អ្នក អ្នកត្រូវឈប់ប្រើប្រាស់នូវលេខសម្ងាត់ដដែលទៀតនៅលើគេហទំព័រផ្សេងៗគ្នា ហើយលោកអ្នកត្រូវប្រើប្រាស់នូវលេខសម្ងាត់ដែលខ្លាំងផ្សេងៗគ្នានៅលើអនឡាញ។ ប្រសិនបើលោកអ្នកពិបាកក្នុងការចងចាំនូវលេខសម្ងាត់ទាំងអស់នោះលោកអ្នកអាចប្រើប្រាស់កម្មវិធីគ្រប់គ្រង Password Manager ដែលខ្លាំងដើម្បីការពារទិន្នន័យរបស់អ្នក៕

image