ព័ត៌មាន

ស្មាតហ្វូនដំបូងបំផុតប្រើប្រាស់ប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់នឹងបង្ហាញខ្លួននៅព្រឹត្តិការណ៍ CES 2018

ក្រុមហ៊ុនបច្ចេកវិទ្យា Synaptics ប្រកាសបង្ហាញនូវប្រព័ន្ធស្កេនក្រយ៉ៅដៃអុបទិកនៅចុងឆ្នាំ 2016 ហើយនៅថ្ងៃនេះ ក្រុមហ៊ុនបច្ចេកវិទ្យានេះក៏ប្រកាសបង្ហាញនូវទ្រឹស្តីនៃប្រព័ន្ធស្កេនក្រយ៉ៅដៃនៅក្រោមអេក្រង់ OLED ។ ក្រុមហ៊ុនបញ្ជាក់ថា ខ្លួននឹងប្រកាសបង្ហាញនូវបច្ចេកវិទ្យានេះសម្រាប់ស្មាតហ្វូនដំបូងបំផុតនៅក្នុងព្រឹត្តិការណ៍ CES 2018 ។

image

សេនស័រនេះឈ្មោះថា Clear ID FS9500 ដែលដំណើរការនៅលើអេក្រង់ OLED ។ ក្រុមហ៊ុន Synaptics អះអាងថា សេនស័រនេះអាចដំណើរការនៅក្រោមកម្រាស់ 1.5mm រួមមានជាមួយនឹង Screen Protector, Cover Glass និងអេក្រង់ OLED ។

image

image

ក្រុមហ៊ុនបច្ចេកវិទ្យានេះសន្យាថា ប្រព័ន្ធសុវត្ថិភាពគឺដូចគ្នាទៅនឹងបច្ចេកវិទ្យាស្កេនក្រយ៉ៅដៃ FS9100 ដែលប្រើប្រាស់នៅលើស្មាតហ្វូនត្រកូល Galaxy S8 ទាំងពីរម៉ូដែល។ មនុស្សជាច្រើនរំពឹងថា ក្រុមហ៊ុនបច្ចេកវិទ្យា Samsung នឹងប្រកាសបង្ហាញស្មាតហ្វូន Galaxy S9 នៅក្នុងព្រឹត្តិការណ៍ CES 2018 ជាក់ជាមិនខាន៕